Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​

spot_img

ខេត្ត​ប៉ៃលិន ៖ កម្លាំងចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ ស្រី​លីន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦​នាក់ កាលពី​វេលា​ម៉ោង ១​និង​០៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ។

កិច្ចការ​នេះ​ធ្វើឡើង​ដោយមាន​ការដឹកនាំ​ផ្ទា​ល់ពី លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​មានការ​បញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាត់​ឲ្យ លោក​ឧត្ដមសេនីយ៍ត្រី ស៊ិន សុភា​ល​ក្ម្សី ស្នងការរង​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គីភ័យ​។ កម្លាំងចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​មួយកន្លែង ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៦​នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់ ៖ ១-​ឈ្មោះ សុខ ស្រី​លីន (​ម្ចាស់ផ្ទះ​) ២-​ឈ្មោះ វៀង ធី​ហុង (​ហៅ​រក្សា​) ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ៣-​ឈ្មោះ ធិ​ន ណា​វ៉ាន់ (​ហៅ​អា​ម៉ី​) ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម ៤-​ឈ្មោះ ថៃ នី​តៃ​លិ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ៥-​ឈ្មោះ ម៉ៃ​ទ្រី​ថា​ណា ផា​សាត់​ថា​ណា (​ហៅ​ម៉ៃ​ទី​) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​គ្រូពេទ្យ ជនជាតិ​ថៃ ៦-​ឈ្មោះ​ឆាត ឡុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ក្នុងករណីនេះ​កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​ឃើញ​ស្រោមអនាម័យ​មួយចំនួន នៅក្នុង​កាបូបដៃ​ជនសង្ស័យ និង​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​នៅក្នុង​ធុញ​សំរាម​សរុប​ចំនួន​១០​ស្រោម​។ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​ប​ន្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×