Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ អនុញ្ញាត​ឲ្យប្រតិភូ​សាលាក្រុង ភ្យុ​ង​ធែ​ក នៃ​សាធារណរ​ដ្ឋកូរ៉េចូលជួប​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​បាល​ខេត្ត​ព្រះសីហនុ បានអនុញ្ញាត​ឲ្យ គណៈប្រតិភូ​សាលាក្រុង ភ្យុ​ង​ធែ​ក(Pyeongtaek City Hall) នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួបលើ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​មួយចំនួន​។​

​កិច្ចពិភាក្សា​គ្នា​នោះ ខាង​ភាគី​កូរ៉េ ដឹកនាំ​ដោយ លោក គីម ដូ​យ៉ុង (Kim Routing) ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កូរ៉េ​-​កម្ពុជា ដោយបាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។​

​នាឱកាស​នោះ លោក ជាវ វិជ្ជាក់ បាន​ជំរាបជូន​ប្រតិភូ​កូរ៉េ អំពី​សក្តានុពល របស់​ខេត្ត​ព្រះសីហនុ ដែល​រាជរដ្ឋាភិបាល បានកំណត់​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព​តាមរយៈ​ការជំរុញ​ការអភិវឌ្ឍន៍​ទីក្រុង​ទំនើប​, រមណីយដ្ឋាន​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ហើយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​ច្រកចេញ​-​ចូល​អន្តរជាតិ ជា​មជ្ឈមណ្ឌល​កំណើន​ជាតិ ដែលមាន​ទំនាក់ទំនង​ជាមួយ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក , ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម បែប​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​សុខដុម​នីយកម្ម ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។​

​លោក ជាវ វិជ្ជាក់ បន្តថា ខេត្ត​ព្រះសីហនុ ត្រូវបាន​កំណត់​ជា​តំបន់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម បែប​វិទ្យាសាស្ត្រ​ទំនើប សម្រាប់​ការនាំចេញ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុងដំណើរការ និង ៤​ផ្សេងទៀត កំពុង​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​នាពេលខាងមុខ ។ លោក​ថា វិស័យ​អតិ​ភាព​ឈានមុខ​គេ ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​មានដូចជា​៖ វិស័យ​ឧស្សាហកម្ម ទេសចរណ៍​, កំពង់ផែ​សមុទ្រ​, ព្រលានយន្តហោះ​, សំណង់ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក ជាវ វិជ្ជាក់ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា វិស័យ​ទេសចរណ៍ នា​ខេត្ត​ព្រះសីហនុ មាន​អំណោយផល​ពី​ធម្មជាតិ ដោយមាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​បញ្ចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក ក្នុង​មហាសន្និបាត​លើក​ទី​៧ នៅ​ទីក្រុង Toubacouta នៃ​ប្រទេស Senegal កាលពី​ឆ្នាំ​២០១១ ហើយក៏​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ប្រសិទ្ធ​នាម​ថា​ជា “​តារា​រះ​នា​ទិស​នារ​តី​”​។​

​លោក ជាវ វិជ្ជាក់ បន្ត​ជំរាបជូន​ភ្ញៀវ​កូរ៉េ​ថា ជាមួយ​ធម្មជាតិ​ដ៏​សម្បូរបែប រួមមាន​៖ ព្រៃ​ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ ផ្កាថ្ម ជីវចំរុះ ទេសភាព​ដ៏​ស្រស់ត្រកាល​នៅតាម​កោះ​តូចធំ​ទាំង​៣២ គឺជា​ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កំសាន្ត​សប្បាយរីករាយ នៅតាម​រមណីយដ្ឋាន​ឆ្នេរសមុទ្រ និង​នៅតាម​កោះ​នានា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង​ថែមទៀត​នា​ថ្ងៃ​អនាគត​។​

​ដោយឡែក លោក គីម ដូ​យ៉ុង Kim Routing ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កូរ៉េ​-​កម្ពុជា ក៏បាន​ថ្លែង​កោតសរសើរ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន របស់​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​។​

​លោក​បន្តថា​ថា គណ​:​ប្រតិភូ ចូលមក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ ពេលនេះ គឺមាន​គោលបំណង ពិនិត្យ​អំពី​សក្តានុពល និង​ស្ថានភាព នៃ​សេវាកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ , ឈ្វេងយល់​នៅ​តំបន់​កំពុងមាន​ការអភិវឌ្ឍ និង​ការផ្លាស់ប្ដូរ​កម្មវិធី​ផ្សេងៗ​ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា នៃ​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹង​ចំណង មិត្តភាព សាមគ្គីភាព​ទ្វេភាគី (​ថ្នាក់មូលដ្ឋាន​) និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ត​ព្រះសីហនុ ជាមួយ ក្រុង ភ្យុ​ង​ធែ​ក (Pyeongtaek City Hall)៕ ដោយ​៖ ដែន សីមា​

spot_img
×