Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គួច ចំរើន ចូលរួម​កិច្ចប្រជុំ ស្តីពី​វឌ្ឍនភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​បទ​បង្ហាញ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាល ខេត្ត​ព្រះសីហនុ ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​ឡើង​ធ្វើ​បទ​បង្ហាញ ពី​សកម្មភាព​ការងារ របស់​កំពង់ផែ​ជាប​ម្ត​បន្ទាប់​មកនេះ​។​

​លោក លូ គឹមឈន់ បញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​១៩៥៣ ពេល​ប្រទេសជាតិ​ទទួលបាន​ឯករាជ្យ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៦០​។ ហើយ​ថា មកដល់​បច្ចុប្បន្ននេះ កំពង់ផែ​ទទួល​បានដៃ​គូរ​វិនិយោគ​ពី​ជប៉ុន JICA ដើម្បី​អភិវឌ្ឍន៍​ផែ ក្នុង​ជំហាន​ទី​៣,៤,៥,៦ និង​៧ ចំពោះ​ជម្រៅ​ទឹក​មិនជា​បញ្ហា​ទៀត​ទេ​។​

​លោក លូ គឹមឈន់ បន្តថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​សេវាកម្ម​នាំ​នាវា​ចេញ ចូល សេវា​ស្តុក​ទំនិញ សេវា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សេវាកម្ម​មូលដ្ឋាន​ផ្គត់ផ្គង់​។​

​ចំពោះ​បរិមាណ​ទំនិញ​ឆ្លងកាត់ ២០១៨ ប​សន​កើន​២២​ភាគរយ ហើយ​ការ​នាំចូល​ច្រើនជាង​កា​នាំចេញ​។ ក្នុងនោះ​មាន​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​២០១៧ បាន​កើន ១៧.៧​ភាគរយ​។​

​លោក លូ គឹមឈន់ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ទំនិញ​ឆ្លងកាត់​កំពង់ផែ​នេះ បាន​កើន ១៨​ភាគរយ បើ​ប្រៀបធៀប ៩​ខែ ឆ្នាំ​២០១៨ ដោយបាន​កើន​ខ្លាំង​ក្នុង​រយ​:​ពេល ៣​ខែ​ចុង​ក្រោយនេះ​។​

​ទន្ទឹមគ្នានេះ លោក លូ គឹមឈន់ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម គឺ​កំពង់ផែ​នេះ បានចាប់ផ្តើម​ស្ទះ​បណ្តើរៗ ព្រោះ​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ អាច​ផ្ទុក​កុងតឺន័រ​បាន ១៣.០០០​ស៊ី​អី​យូ ដោយសារតែ​តម្លៃ​ជួល​ដី​ខាងក្រៅ​ថ្លៃ និង​ស្ទះចរាចរណ៍​ផ្លូវជាតិ​លេខ ៤​ផង ជាដើម​ហេតុ​នាំ​ឲ្យ កុងតឺន័រ​មួយចំនួន​មិនអាច​យកចេញ​បានទេ និង​បាន​ឡើង​រហូត ២៧.០០០​ស៊ី​អី​យូ ពោលគឺ​ពេញ​បរិវេណ​កំពង់ផែ​តែម្តង​។​

​យ៉ាងនេះ​ក្តី លោក លូ គឹមឈន់ អគ្គ​នស​យក​កំពង់ផែ​ស្វយ័ត​ក​ហ​រុង​ព្រះសីហនុ ថ្លែងថា លោក​មាន​មោទនភាព ដែល​ទំនិញ​ឆ្លងកាត់​កំពង់ផែ​នេះ​មានការ​កើន ឡើងជា​បន្តបន្ទាប់​។​

​ចំណែក លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្តាប់​បាយ​ការណ៍​វឌ្ឍនភាព កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​សក្តានុពល​ទាក់ទាញ​អ្នក​វិនិយោគិន ដើម្បី​បង្ហាញ​ដៃគូ​វិនិយោគ ដើម្បី​យើង​មាន​មូលដ្ឋាន​ក្នុងការ​ចែ​ល​រំលែក​ព័ត៌មាន​ទៅ​ដៃគូ របស់​វិនិយោគិន អំពី​សកម្មភាព​នានា ក្នុង​ប្រតិបត្តិការ របស់​កំពង់ផែ​នាពេល​បច្ចុប្បន្ន​។​

​ព្រម​ជាមួយគ្នានេះ លោក អភិបាល ក៏បាន កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជាពិសេស​លោក​បាន​បាន​ជួប​ជាមួយ​បុគ្គលិក កម្មករ​កំពង់ផែ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ ជម្រុញ​ឱ្យ​កំពង់ផែ​នេះ ទទួលបាន​ទំនិញ ឆ្លងកាត់​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ រំពឹងថា នៅ​ឆ្នាំ​ខាងមុខៗ​ទៀត កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ទាក់ទាញ ទំនិញ​ឆ្លងកាត់​បាន​កាន់តែច្រើន​ទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×