Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្ស​សាធារណរដ្ឋ​ស្វែង​ការដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ជុំវិញ​ការវាយប្រហារ​លើ​សម្ព័ន្ធ​មិត្ត​អា​មេ​រិច​នៅ​សុីរី​

spot_img

​សមាជិក​ចំនួន ២៩​រូប​មកពី​បក្ស​សាធារណរដ្ឋ​ក្នុង​សភាតំណាងរាស្ត្រ បានប្រកាស​ពី​គម្រោង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​តួ​ក​គី​ក្រោយពេល​ប្រទេស​នេះ​បានធ្វើការ​វាយ​ទៅលើ​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិច​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​សមា​ជិ​សភា​ម្នាក់​ឈ្មោះ Liz Cheney បាន​ថ្លែងថា ប្រទេស​តួ​ក​គី​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ចំពោះ​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កងកម្លាំង Kurd ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ពួកយើង​។​

​ការប្រកាស​ពី​គម្រោង​ដាក់ទណ្ឌកម្ម​នោះ​កើតឡើង ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិ​ដូ​ណា​ល់ ត្រាំ បាន​និយាយថា គាត់​សង្ឃឹមថានឹង​ធ្វើការ​សម្របសម្រួល​ទំនាស់​។​

​កងកម្លាំង​របស់​តួ​ក​គី​បាន​ផ្លាស់​ទី​ចូលក្នុង​ប្រទេស​ស៊ី​រី​ភាគ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ​បាន​ដកទ័ព​ចេញពី​តំបន់​នោះ​។​

​ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​ពួកគេ នៅ​ថ្ងៃទី ២​នៃ​ការវាយប្រហារ​របស់​តួ​ក​គី​។​

​អ្នក​រិះគន់​និយាយថា ការដក​ទ័ព​អា​មេ​រិច​ចេញ​បានផ្តល់​ភ្លើង​បៃតង​ដល់​តួ​ក​គី​ក្នុងការ​ចាប់ផ្តើម​ការវាយប្រហា​រ​របស់ខ្លួន​នៅតាម​តំបន់​ព្រំដែន ដែល​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan និយាយថា ការវាយប្រហារ​គឺ​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​តាម​បណ្តោយ​ព្រំដែន​ប្រវែង ៤៨០​គីឡូម៉ែត្រ​ជាមួយនឹង​ស៊ី​រី​។​

​កងកម្លាំង​របស់ Kurd នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី បាន​គ្រប់គ្រង​តំបន់​ឆ្លង​ព្រំដែន ប៉ុន្តែ​ក្រុម​នេះ ត្រូវបាន​តួ​ក​គី​ហៅថា​ជា​ក្រុម​ភេរវជន ដែល​បាន​គាំទ្រ​ក្រុម​ប៉ះ​បោរ​ប្រឆាំង​តួ​ក​គី​។​

​សូមបញ្ជាក់ថា កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិច​ជា​យូរ​មកហើយ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​រដ្ឋ​អ៊ីរ​ស្លាម (IS) ប៉ុន្តែ​ក្រុម​នេះ​បាន​និយាយថា ពួកគេ​ត្រូវបាន​អា​មេ​រិច​ចាក់​ពី​ក្រោយ​ខ្នង ក្រោយពេល​តួ​ក​គី​វាយប្រហារ​លើ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×