Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ចាប់​ទីតាំង​ប៉ូលីស​ដែល​ប្រើប្រាស់​ដោយ​ក្រុមបាតុករ​ហុងកុង ត្រូវបាន Apple ដកចេញ​

spot_img

​កម្មវិធី​ផែនទី​ដែល​ក្រុមបាតុករ​ហុងកុង​ប្រើប្រាស់​ដើម្បី​ចាប់​ទីតាំង​របស់​ប៉ូលីស ត្រូវបាន​ក្រុមហ៊ុន Apple សម្រេចចិត្ត​ដកចេញ ក្រោយពេល​មានការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាជន​ជាច្រើន​នៅ​ហុងកុង​។​

Apple បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ខ្លួន​បាន​ដកចេញ​កម្មវិធី HKmap.live ពី App Store របស់ខ្លួន​។ ការប្រើប្រាស​កម្មវិធី​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការពង្រឹង​ច្បាប់ និង​ប្រជាជន​នៅក្នុង​ទីក្រុង​ហុងកុង​។​

​ក្រុមហ៊ុន​និយាយទៀតថា “​កម្មវិធី​នោះបាន​បង្ហាញ​ពី​ទីតាំង​របស់​ប៉ូលីស ហើយ​ពួកយើង​បានធ្វើការ​បញ្ជាក់​ជាមួយនឹង​អាជ្ញាធរ​ហុងកុង​ថា កម្មវិធី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចាប់​គោលដៅ និង​ស្ទាក់​ប៉ូលីស គំរាមកំហែង​ដល់​សុវត្ថិភាព​សាធារណៈ ហើយ​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​វា​ដើម្បី​ធ្វើបាប​ប្រជាជន​ក្នុង​តំបន់​’​។​

“​កម្មវិធី​បាន​រំលោភ​គោលការណ៍​របស់​ពួកយើង និង​ច្បាប់​នៅ​តំបន់ ហើយ​ពួកយើង​ក៏បាន​លុប​វា​ចេញពី App Store”​។ នេះ​ជាការ​បញ្ជាក់​របស់ Apple​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង​ត្រូវបាន​ញាំញី​ដោយ​ការតវ៉ា​អស់​រយៈពេល​ជាច្រើន​ខែ​មក ដោយសារតែ​ច្បាប់​ធ្វើ​ប​ច្ចា​ប័​ន្យ​ប្រកាស​ដោយ​រដ្ឋាភិបាល​ហុង​កុង​។ ទោះបីជា​ច្បាប់​នោះ​ត្រូវបាន​មេដឹកនាំ​ហុងកុង​ប្រកាស​លុបចោល​ក្តី ក៏​អ្នក​តវ៉ា​នៅតែ​ធ្វើការ​ទាមទារ​ជាច្រើន​ចំណុច​ទៀត​ដែរ​។​

​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​កានកាប់​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធ​ដឹកនាំ​ពីរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×