Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហម វុទ្ធី ដែល​ឃុំ​ខ្លួន ក​រ​ណី​រួម​គំ​និត​ក្បត់​ជាតិ ច្រាន​ចោល​ព័ត៌​មាន​បំ​ភ្លើ​ស​ការ​ពិត​ថា​លោក​បាន​ស្លាប់ ដោយ​សារ​ការ​វាយ​ធ្វើ​ទា​រុណ​កម្ម

spot_img

(កំពង់ចាម៖ក្រោយពីការចាប់ខ្លួននិងឃុំដាក់ពន្ធនាគារកាលពីប៉ុន្មានថ្ងៃមុននេះក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានបញ្ចេញព័ត៌មានបំផ្លើសការពិត និងបង្ហោះចែកចាយព្រោងព្រាត លើបណ្ដាញសង្គម Facebook ថា លោក ហម វុទ្ធី អតីត​អនុប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយ អតីតគណបក្សសង្គ្រោះជាតិបានស្លាប់ ដោយ​ការវាយ​ធ្វើបាប​របស់មន្រ្តីនគរបាល។

ក្រោយមានព័ត៌មានចែកចាយ តាមបណ្ដាញសង្គម Facebook ដែលធ្វើឲ្យមានការភ័ន្ដច្រឡំយ៉ាងដូច្នេះ អាជ្ញាធរ និងមន្ដ្រី​សមត្ថ​កិច្ច បានជួបផ្ទាល់ជាមួយលោក ហម វុទ្ធី នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ និងថតជាវិដេអូដើម្បីឲ្យលោកបញ្ជាក់ការពិត ហើយច្រានចោលចំពោះព័ត៌មានបំភ្លើសមួយនេះ។

លោក ហម វុទ្ធី បានអះអាងថា រហូតមកដល់ថ្ងៃនេះ លោកស្ថិតនៅក្នុងពន្ធនាគារ ដោយមានសុខភាពរឹងមាំ ហើយក៏គ្មាន​ការ​វាយ​ដំធ្វើបាប ពីសំណាក់អាជ្ញាធរ មន្ដ្រីសមត្ថកិច្ច ឬមន្ដ្រីអនុរក្សពន្ធនាគារនោះឡើយ។

ក្រៅពីការសារភាពពីការចាប់ខ្លួនរបស់សមត្ថកិច្ច ពាក់ព័ន្ធការរួមគំនិតក្បត់ជាតិ អតីតមន្ដ្រីជាន់ខ្ពស់រូបនេះ ក៏បាន​ប្រកាស​ច្រាន​ចោល និងអំពាវនាវកុំឲ្យមានការយល់ប្រឡំ និងចែកចាយព័ត៌មានខុសពីការពិតដែលថា លោកទទួលមរណភាពនោះ។

សូមបញ្ជាក់ថា អតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ឈ្មោះ ហម វុទ្ធី ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅ​ល្ងាច​​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោម​បទ​ចោទ​ញុះ​ញង់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយក៏ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។

មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាម បានថ្លែងប្រាប់បណ្តាញព័ត៌មានថា បុគ្គល ហម វុទ្ធី ហៅ វណ្ណ ឬ ផាន់ណា ភេទប្រុស អាយុ​៤៥ឆ្នាំ ជនជាតិខ្មែរទី​កន្លែង​កំណើត​នៅភូមិ​កញ្ចិល ឃុំកំពង់រាប ស្រុកព្រែកកំបាស់ ខេត្តតាកែវ និងអាសយដ្ឋានបច្ចុប្បន្ននៅ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួនជនជាប់សង្ស័យរូបនេះ ដោយបានប្រព្រឹត្តិបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ​មាត្រា​៤៩៥ នៃក្រម​ព្រហ្មទណ្ឌ៕ ដោយ ៖ កូឡាប

spot_img
×