Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ របួ​សម្នាក់ ដោយគ្រោះ​ថ្នា​ក់ច​រាចរនៅចំកា​រមន

spot_img

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងម្នា​ក់ទៀត រង​របួ​ស បន្ទាប់ពីជិះម៉ូតូជ្រុលចង្កូតទៅបុក​រ​ថយ​ន្តកុង​តឺន័រ ពីក្រោយកាលពីម៉ោងជិត១១យ​ប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវ២៧១ កែងនិងផ្លូវ៣៧១ ក្នុងសង្កាត់ផ្សារដើ​ម​ថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។​


សពជ​ន​រងគ្រោះមាន​ឈ្មោះ គឹ​ម សីហា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិអូរប៊ិ ឃុំជយោ ស្រុកចំការ លើ ខេ​ត្តកំពង់ចា​ម។
អ្នករបួសឈ្មោះ ពាង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ នៅសង្កាត់បឹងកេងក​ងទី​១ ខណ្ឌបឹងកេងកង​។​ ដោយ​ឡែក​ខាង​អ្នក​បើករ​ថយន្តមា​នឈ្មោះ​ ភាព រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើករថយន្ត មានស្រុកកំណើតនៅភូមិព​ង្រ​ ស​ង្កាត់ក​ណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីកន្លែងកើតហេ​តុ បាននិយាយថា នាមុនពេលកើតហេតុគេឃើ​ញ​យុវជ​ន២​នាក់ ខាងលើជិះម៉ូតូនិចពណ៌ស ​ពាក់​ផ្លាកលេខភ្នំ​ពេញ 1CU- 4351 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧​១​ ទិស​ដៅពី​ត្បូង​ទៅជើង ខណៈមកដល់ចំណុចកើតហេតុ​ខាងលើ​ បានជ្រុលទៅបុករថយន្ត​កុ​ងតឺ​ន័រ ដែលកំពុងឈប់ស្តុ​ប​ មាន​ក្បាល​ពណ៌​លឿង ពាក់ផ្លាកលេខព្រះស៊ីហនុ4A 2​34​9 ទឹស​ដៅ​ស្របគ្នា បុកពីក្រោយពេញទំហឹងបណ្ដា​ល​ឲ្យបោ​កក្បាល​ស្លាប់ភ្លា​មៗ និងម្នា​ក់ទៀត​រង រ​បួសត្រូ​វបា​នរ​ត់ចេញពីកន្លែងកើតហេតុបា​ត់។
ភ្លាមៗនោះដែរ រថយន្តកុ​ងតឺ​ន័រ​មិ​នព្រមឈ​ប់នៅ​និងកន្លែ​ង​នោះទេ ព្យាយាមបើករត់ តែត្រូវបា​ន​សមត្ថកិច្ចឃាត់បានរថយន្តរួ​ម​ទាំងតៃ​កុងរ​ថយន្ត បញ្ជូនទៅ​ប៉ុស្តិ៍ផ្សារដើ​មថ្កូវ រង់ចាំជំនាញមកនិងប្រគល់ឲ្យ។
​ស​មត្ថកិ​ច្ចមូលដ្ឋានទាក់ទងជំនាញ វាស់វែងយករថយ​ន្តបង្ក និង​តៃកុង​រថយន្ត ទៅការិយាល័យចរា​ចរណ៍ផ្លូវ​គោក ស្នងកា​ររាជធានីភ្នំ​ពេញ រង់ចាំដោះស្រាយតាមផ្លវច្បាប់៕ដោយ៖កូឡាប

spot_img
×