Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ នឹង​ឃាត់ទុក​បណ្តោះអាសន្ន​និង​ផាកពិន័យ​ចំពោះ​យានយន្ត គ្មាន​ផ្លាកលេខ ចាប់ពី​ថ្ងៃទី ​២១ ​ខែតុលា​

spot_img

​ភ្នំពេញ ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែតុលា​នេះ​ថា សមត្ថកិច្ច​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​សហការ​គោរព​ច្បាប់ ដោយ​យក​យានយន្ត​ទៅធ្វើ​ស្លាក​លេខ ដើម្បី​កុំអោយ​ខាត​ពេលវេលា និង​ជៀស​ផុតពី​ការផាកពិន័យ ។

​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ , កម្លាំង​នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការ​ខណ្ឌ​ទាំង​១៤ នឹង​ចាប់ផ្តើម​ធ្វើការ​ឃាត់ទុក​បណ្តោះអាសន្ន និង​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់ ចំពោះ​យានយន្ត ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ទាំងឡាយណា​ដែល​ធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី ចាប់ពី​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ ។​

​បើតាម​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា ដោយ​សង្កេតឃើញថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត មួយចំនួន​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ដោយ​គ្មាន​ផ្លាកលេខ ឬ​ប្រើប្រាស់​ផ្លាកលេខ​មិន​ប្រក្រតី និង​បាន​ឆ្លៀតឱកាស​យក​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​ទាំងនោះ ទៅ​ប្រព្រឹត្ត​អំពើ​ឆក់ ប្លន់ ឬ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់​រួច​បើក​គេចវេស​ពី​ការទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​ចំពោះមុខ​ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សង្គម​នៅ​រាជធានី​ភ្នំពេញ​
​សំដៅ​ទប់ស្កាត់ បង្ក្រាប​រាល់​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ និង​ផ្តល់​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ក្នុងការ​ស្រាវជ្រាវ​​តាមរក​ជនល្មើស​មួយចំនួន និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​​ដែល​គ្មាន​ផ្លាកលេខ ឬ​ពាក់​ផ្លាកលេខ​មិន​ប្រក្រតី ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ​សុំ​ផ្លាកលេខ និង​ប័ណ្ណ​សម្គាល់​​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​ឲ្យ​បាន ត្រឹមត្រូវ និង​ទាន់ពេលវេលា​។​

​ចាប់ពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ តទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជា​បណ្តោះអាសន្ន​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត ដែល​គ្មាន​ផ្លាកលេខ​យកមក​រក្សាទុក និង​ធ្វើការ​ផាកពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ទាល់តែ​ធ្វើ​ផ្លាកលេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅវិញ​បាន ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​សហការ​គោរព​
​អនុវត្ត​ច្បាប់ ដោយ​យក​យានយន្ត​ទៅធ្វើ​ផ្លាកលេខ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា និង​ជៀស​ផុតពី​ការផាកពិន័យ​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×