Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់នឹកស្មាន​គ្រូពេទ្យ​ស្រី​ម្នាក់នេះ ហ៊ាន​បញ្ចេញ «ភាព​ស្រើប​ស្រាល» ដល់​ហ្នឹង​សោះ តែកុំមើល​ខមិន ផ្លែផ្កា​ទៅ​អ្នក​រិះគន់​កប់ហ្មង!

spot_img

​គិលានុបដ្ឋាយិកា​មាន​ជំនាញ​វិជ្ជាជីវៈ​ម្នាក់​អាយុ ២៣ ឆ្នាំ មកពី​តៃវ៉ាន់ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​រូបថត Selfies ដ៏​សែន​សិច​ស៊ី​របស់​នាង បាន​កំពុង​រីក​រាល​លើ​អន​ឡាញ ដែលមាន​អ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instragram ។ នាង Carina Linn បានចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការចែករំលែក​រូបថត​ដ៏​សិច​ស៊ី​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅលើ​បណ្តាញ​សង្គម ។ ប៉ុន្តែ ជា​គួរ​សោកស្តាយ​សម្រាប់​នាង ដែល​ពុំបាន​មាន​នរណាម្នាក់​ពេញចិត្ត​នឹង​ទង្វើ​បែបនេះ​របស់​នាង​ឡើយ ។​

​បើទោះជា​នាង​ទទួល​ការ​បាន​អ្នកគាំទ្រ​ច្រើន ដោយសារតែ​រូបថត​ទាំងនេះ​របស់​នាង តែ​នាង​ក៏​ទទួល​នូវ​ប្រតិកម្ម​អវិជ្ជមាន​យ៉ាងច្រើន ពី​សំណាក់​អ្នកដទៃ ដោយ​ពួកគេ​អះអាងថា រូបថត​របស់​នាង​គឺ​ស្តែងឡើង​លក្ខណៈ​ស្រើបស្រាល​ជ្រុល​ពេក ។​

​អ្នកដទៃ​បានចាប់ផ្តើម​ទទួល​ខ​មិន​វេជ្ជ​មាន​ពី​នាង ដែល​នាង​បាន​និយាយ​ចុងក្រោយ​បែប​លក្ខណៈ​សងសឹក ។​

Linn សរសេរថា​៖ «​ជា​ជំហាន​ដំបូង ខ្ញុំ​សូម​ប្រាប់ថា ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ Min-Sheng General Hospital អស់​រយៈពេល​ជា​យូរ​មកហើយ (​កុំ​សួរ​ពី​ទីកន្លែង​ដែល​ខ្ញុំ​ធ្វើការ​ទៀត​)» ។​

«​វិជ្ជាជីវៈ​របស់ខ្ញុំ គឺ​នៅតែ​ជា​គិលានុបដ្ឋាយិកា​ពេញ​ម៉ោង​ដូច​មុន ។ ខ្ញុំ​ជា​គិលានុបដ្ឋាយិកាៗ ដែល​ផ្តាស់​ប្តូរ​មន្ទីរពេទ្យ ។ ខ្ញុំ​មិនមែនជា​តារា​ម៉ូ​ឌេ​ល ឬ ជាង​ថតរូប​អី​នោះទេ ។ សូម្បី​លើសពីនេះ​ទៀត​, ខ្ញុំ​មិនមែន​ថតរូប ព្រោះតែ​ខ្ញុំ​ចង់​ល្បី​នោះទេ​» ។​

«​ខ្ញុំ​គឺ​ខ្លួន​ខ្ញុំ​, ខ្ញុំ​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​, ខ្ញុំ​ពុំ​គិតថា ខ្ញុំ​អស្ចារ្យ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ហេតុនេះ អ្នក​មិនគួរ​មានគំនិត​ណាមួយ អំពី​រូបខ្ញុំ​ទៀត​ទៅ បានទេ​!! ។ ចុងក្រោយ ចង់​ប្រាប់ថា កុំ​ច្រណែន​នឹង​ខ្ញុំ​» ៕​

spot_img
×