Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​ហុក​គី​លើកទឹកចិត្ត​ក្រុម​កីឡាការិនី​ជម្រើសជាតិ​បង្កើន​ការហ្វឹកហាត់​នៅ​ថៃ ដើម្បី​ត្រៀម​ប្រកួត ស៊ី​ហ្គេម​

spot_img

CAMSOC-​ភ្នំពេញ​៖ ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើកទឹកចិត្ត​ជូន​ដល់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កីឡា​ហុក​គី​ធ្វើយ៉ាងណា​ត្រូវបាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ចេញទៅ​ហ្វឹកហាត់​បង្កើន​គុណភាព បច្ចេកទេស​នៅ​ប្រទេស​ថៃ មុនពេល​ទៅ​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុក​គី កាលពី​ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា (NOCC) ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា បានលើកឡើង​នូវ​ការលំបាក​សម្រាប់​ប្រភេទ​កីឡា​ដែល​លេង​ជា​ក្រុម​នេះ ប៉ុន្តែ​ឯកឧត្តម​បាន​ក្រើនរំឭក ផ្តល់​អនុសាសន៍​ឲ្យ​កីឡាការិនី​ជម្រើសជាតិ​ហុក​គី រក្សាបាន​នូវ​ស្មារតី​ជា​ក្រុម (Team Spirit) ដោយ​ត្រូវ​ចេះ​គោរព​ស្រឡាញ់គ្នា អត់ឱន​អនុគ្រោះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​ក្រុម​របស់ខ្លួន​មាន​ភាពរឹងមាំ ទាំង​ការហ្វឹកហាត់ និង​ការប្រកួត​ជាដើម​។​

​ប្រធាន​សហព័ន្ធ​រូបនេះ​បន្ថែមទៀតថា ការហ្វឹកហាត់​ត្រៀម ក៏ដូចជា​ប្រកួត​នេះ ត្រូវខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ស៊ីសង្វាក់​គ្នា​ខាង​ផ្នែក​បច្ចេកទេស រីឯ​ការ​ស៊ីសង្វាក់​គ្នា​ផ្នែក​ផ្លូវចិត្ត អារម្មណ៍​នោះ​ក៏ត្រូវ​តែមាន​ដូចគ្នា ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​នេះ​មាន​ភាពរលូន និង​អាច​ស្វែង​រកបាន​នូវ​លទ្ធផល​កាន់តែ​ប្រសើរ​ផងដែរ​។ ការលេង​ជា​ក្រុម​នេះ មិនអាច​ប្រកាន់​ចិត្ត​ខឹង ធ្វើ​ឲ្យ​ចិត្តសាស្ត្រ​ក្រុម​នេះ​បែក​ឆ្ងាយ​ពីគ្នា​នោះឡើយ ព្រោះ​ការ​ចាញ់ ឬ​ឈ្នះ គឺជា​លទ្ធផល​ក្រុម​ទាំងមូល​។ ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ហុក​គី​ឲ្យ​ក្រុម​កីឡាការិនី​បាន​ដាស់តឿន​អោយ​ត្រូវតែ​ខិតខំ​ក្នុង​រយៈពេល​ហ្វឹកហាត់​ត្រៀមខ្លួន​នេះ ដោយ​ត្រូវគោរព​ឲ្យ​បាន​នូវ​វិន័យ ក្រមសីលធម៌ ស្តាប់បង្គាប់​គ្រូបង្វឹក ដោយ​មិនត្រូវ​ហ្វឹកហាត់​តាម​អារម្មណ៍​ផ្ទាល់ខ្លួន​ម្នាក់ៗ​នោះទេ ប៉ុន្តែ​ត្រូវគោរព​តាម​កម្មវិធី​ហ្វឹកហាត់​បច្ចេកទេស ដែល​បាន​កំណត់ទុក​។​

​លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​ហុក​គី​បញ្ជាក់ថា ក្រុម​កីឡាការិនី​ជម្រើសជាតិ​ហុក​គី​កម្ពុជា មាន​ចំនួន​១២​នាក់ ដែល​៦​នាក់ ហាត់​ក្នុងស្រុក រីឯ​៦​នាក់​ផ្សេងទៀត នៅ​បរទេស ដោយ​គ្រោង​នឹង​ហ្វឹកហាត់​ជុំគ្នា​នៅ​ប្រទេស​ថៃ ដោយ​គ្រោង​នឹង​ចេញដំណើរ​នា​ថ្ងៃទី​១៥ ខែតុលា​។ ការហ្វឹកហាត់​នៅ​ថៃ​នេះ​ទទួលបាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​លើ​ប្រាក់​ហោប៉ៅ ថ្លៃ​សំបុត្រ​យន្តហោះ​ទៅមក ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC)​។ រីឯ​ការ​ស្នាក់នៅ​ហូបចុក រ៉ាប់រង​ដោយ​សមាគម​ហុក​គី​ថៃ​។​

​សូមបញ្ជាក់ថា ក្រុម​កីឡាការិនី​ជម្រើសជាតិ​កីឡា​ហុក​គី​នឹងត្រូវ​ចេញទៅ​ហ្វឹកហាត់​បង្កើន​គុណភាព បច្ចេកទេស រយៈពេល​១​ខែ​កន្លះ ដើម្បី​ត្រៀម​ចូល​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន ចុងឆ្នាំ​២០១៩​នេះ ដោយ​កម្ពុជា បាន​ត្រៀម​ប្រភេទ​កីឡា​សរុប​ចំនួន​៣០ ក្នុងនោះ​មាន​៩​ប្រភេទ​កីឡា ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាត់​ចូលក្នុង​ប្រភេទ​កីឡា​សក្តានុពល​ឈានទៅ​ប្រជែង​បាន​មេដាយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×