Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បញ្ជាក់​អំពី​ជំហរ​កម្ពុជា ក្នុងការ​គាំទ្រ កាណាដា ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

spot_img

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​លោកស្រី Domica Pottie ឯកអគ្គរដ្ឋទូត​កាណាដា ដែល​ចប់​អណ​ត្តិ ដែល​បានបញ្ចប់​អាណត្តិ​បេសកម្ម​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោកស្រី​បាន​មានប្រសាសន៍ថា លោកស្រី​បានមក​បំពេញបេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ២​អាណត្តិ​ហើយ គឺ​អណ​ត្តិ​ទី​១ គឺ​ពី ២០០៤-២០០៧ និង​អណ​ត្តិ​ទី​២ ពី ២០១៦-២០១៩​។ លោ​ស្រី​បាន​មានប្រសាសន៍ថា កម្ពុជា និង​កាណាដា​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ក៏បាន​ចូលរួម​ក្នុង​កិច្ចការ​ជាច្រើន​ជាមួយ​ប្រទេស​កម្ពុជា​ផងដែរ​។ លោកស្រី ក៏បាន​សម្ដែង​ការពេញចិត្ត និង​បាន​កោតសរសើរ ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​។ លោកស្រី​ក៏មាន​ការពេញចិត្ត​ផងដែរ សម្រាប់​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​កាណាដា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍ថា​​កាលណា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​រប​ស់​ប្រទេស​កម្ពុជា ដូចជា​ក្នុងការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ក្នុងនោះ​ប្រទេស​កាណាដា​ក៏បាន​ចូលរួម​ក្នុង​វិស័យ​សំខាន់ៗ​ផងដែរ ដូចជា​ការវិនិយោគ ពាណិជ្ជកម្ម ការ​បោសសំអាត​មីន​វិស័យ​ធនាគារ និង​អប់រំ​ជាដើម​។ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​កាណាដា និង​កម្ពុជា​វិញ​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ផលិតផល​របស់​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ប្រទេស​កាណាដា​ច្រើន​នោះ​គឺ​សម្លៀកបំពាក់​។ ត្រង់ចំណុច​នេះ លោកស្រី​ក៏បាន​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​បងប្អូន​កម្មករ កម្មការិនី​ដែល​បម្រើ​ការងារ​លើ​វិស័យ​វ​ឧស្សាហ​កម្មនេះ​។​

​ជាពិសេស​ការផ្ដល់​នូវ​តម្រូវការ​សំខាន់​ដល់​កម្មករ​ដូចជា ការគិតគូរ​ពី​កន្លែងធ្វើការ ប្រាក់ខែ និង​របប​គាំពារ​សង្គម​ជាដើម​ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​នោះ​។ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​លោកស្រី​ក៏ដូចជា​ប្រទេស​កាណាដា កាន់​តែមាន​ជំនឿ​ទុកចិត្ត​មកលើ​ប្រទេស​កម្ពុជា ជាពិសេស​ការដឹកនាំរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​ឱកាស​នោះ​ផង ដែរ​លោកស្រី​ក៏បាន​កោតសរសើរ​ប្រទេស​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​ការបង្កើន​កងកម្លាំង​ថែរក្សា​សន្តិភាព មួក​ខៀវ​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ ដែលជា​ការរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ថែរក្សា​សន្តិភាព​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងៗ ជាពិសេស​ចំនួន​ស្ត្រី​ដែល​បាន​ទៅ​ចូលរួម​នៅក្នុង​កងកម្លាំង​មួក​ខៀវ​ថែរក្សា​សន្តិភាព​នោះ​។ សម្ដេច​ក៏បាន​មានប្រសាសន៍ថា កាលពីមុន​យើង​ទទួល​កងកម្លាំង​មួក​ខៀវ ពី​ប្រទេសក្រៅ ក៏ប៉ុន្តែ​ឥឡូវនេះ​យើង​បញ្ជូន​មួក​ខៀវ បញ្ជូន​កងកម្លាំង​មួក​ខៀវ​ថែរក្សា​សន្តិភាព ទៅកាន់​បណ្ដាល​ប្រទេស​ផ្សេងៗ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។ សម្ដេច​ក៏បាន​អរគុណ​ដល់​លោកស្រី ដែល​តែងតែ​ឲ្យ​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា និង​បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន របស់​ប្រទេស​កម្ពុជា​រហូតដល់​សព្វ​ថ្ងៃនេះ​។​

​លោកស្រី​បាន​មានប្រសាសន៍​ទៀតថា ថ្មីៗ​នេះ​យើង​បាន​ចុះហត្ថលេខា​ជាមួយគ្នា ទាក់ទង​វិស័យ​អប់រំ​ជាមួយ នឹង​មហាវិទ្យាល័យ ផា​រ៉ា​ហ្គ​ន ដើម្បី​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា ហើយ​លោកស្រី​នឹង​ខិតខំ ដើម្បី​ឱ្យមាន​អាហារូបករណ៍​បន្ថែមទៀត សម្រាប់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​។​

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​នៅលើ​វេទិកា​អន្តរជាតិ​វិញ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា​នឹង​គាំទ្រ​បេក្ខភាព​របស់​កាណាដា ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០២១-២០២២ ដែល​នឹង​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២០ ខាងមុខ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×