Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រូវតែ​អនុវត្តន៍​ទៅតាម​ច្បាប់​របស់​កម្ពុជា រាប់ទាំង​ករណី កឹម សុខា គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​

spot_img

​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់ របស់​តុលាការ​ពីបទ​ក្បត់ជាតិ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​រូបលោក​បាន​និយាយប្រាប់​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី ពី​គម្រោងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងប្រាប់​លោកស្រី ដូ​នី​កា ប៉ុ​តទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា ថា សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​របស់​ក​ម្ពុ​ជា ក្រោយពេល​តុលាការ​បញ្ចប់​សវនាកា​រ ដោយ​គ្មាន​ការលើកលែង​។​

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ មក​បញ្ជាក់ប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​ជំនួប​លោកស្រី ដូ​នី​កា ប៉ុ​តទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា​ដែល​ចប់​បេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

លោកស្រី ដូ​នី​កា ប៉ុ​តទី ឯកអគ្គរដ្ឋទូត​កាណាដា​ដែល​ចប់​បេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា បាន​ជំនួប​ជម្រាបលា​សម្តេច​តេ​ជោ នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​លោកស្រី បានលើកឡើង​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ករណី​របស់​លោក កឹម សុខា ផងដែរ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោក កឹម សុខា មិនមែន​ស្ថិតនៅក្នុង​ឃុំឃាំង​នោះទេ គឺ​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ហើយ​តុលាការ​កំពុង​ស៊ើបអង្កេត​។ នៅក្រោយ​បញ្ចប់​ការស៊ើបអង្កេត តុលាការ​នឹង​បើកសវនាការ ហើយ​ក្រោយ​សវនាការ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ បញ្ហា​របស់ កឹម សុខា មិនមែន​ស្ថិតនៅក្នុង​ឃុំឃាំង​ទេ គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ហើយ​គេ​កំពុងធ្វើការ​ស៊ើបអង្កេត​។ នៅពេល​តុលាការ​ស៊ើបអង្កេត​ចប់ គេ​នឹង​បើកសវនាការ ពេលនោះ​គឺ​យើង​នឹង​ពិនិត្យ​ទៅតាម​ច្បាប់​។ កម្ពុជា​ត្រូវតែ​អនុវត្តន៍​ទៅតាម​ច្បាប់​របស់​កម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ថា​អ្នកនយោបាយ ឬ​ជា​ប្រជាពលរដ្ឋ​ធម្មតា​នោះទេ គឺ​ត្រូវតែ​គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ដំណើរការ​ប្រជាធិបតេយ្យ​ជាធម្មតា តួយ៉ាង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ កន្លងមក​មាន​បក្សនយោបាយ​ច្រើន​បាន​ចូលរួម ហើយ​បច្ចុប្បន្ន​មាន​បក្សនយោបាយ​មួយចំនួន​កំពុង​ត្រៀម​បង្កើតឡើង​ផងដែរ​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា បញ្ហា​សុខសន្តិភាព​នៅតែ​សំខាន់បំផុត​សម្រាប់​កម្ពុជា បើ​គ្មាន​សន្តិភាព គឺ​មិនបាច់​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទៀត​នោះឡើយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×