Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឃាតករ​ដែល​បាញ់​សម្លាញ់​ជនជាតិ​ចិន ហើយ​ទម្លាក់​ពីលើ​រថយន្ត នៅ​កាលពី​ថ្ងៃទី​៦ តុលា ចំនួន​២​នាក់​ទៀត​ពេលនេះ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់បាន​ហើយ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ឃាតករ​ដែល​បាញ់​សម្លាញ់​ជនជាតិ​ចិន ហើយ​ទម្លាក់​ពីលើ​រថយន្ត​នៅ​កាលពី​ថ្ងៃទី​៦ តុលា ចំនួន​២​នាក់​ទៀត​ពេលនេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់បាន​ហើយ​នៅ​ថ្ងៃទី​១១ តុលា នេះ ដោយ​ដក​បាន​អាវុធ​ធ្វើ​សកម្មភាព​ទៀតផង​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​៦​តុលា​២០១៩ មាន​ករណី​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ឃាតករ​ជា​ជន​ជាតិចិន​ដូចគ្នា បាញ់សម្លាប់​ក្នុងនោះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​ជន​ជាតិចិន​ប្រុស​ស្រី នៅ​ចំណុច​រង្វង់​មូល​តោ​២ ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ចំណែក​បក្ខពួក​ផ្សេងទៀត បាន​រត់​គេចខ្លួនបាត់​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​រួមមាន ៖ ១-​ឈ្មោះ DU QIANG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ មិន​ពិតប្រាកដ ។ ២-​ឈ្មោះ CHEN MI XIANG ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក KTV ស្នាក់នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​ឈ្មោះ WU QINGWEI ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់ (​មួយ​គ្រាប់​ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ និង​មួយ​គ្រាប់​ទៀត​ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ ) ។​

​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖ សម្បក​គ្រាប់​ចំនួន​២​គ្រាប់ ប្រភេទ ៩mm (​នៅក្នុង​រថយន្ត​), គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់ ប្រភេទ ៩mm (​នៅក្នុង​រថយន្ត​), ម្សៅ​ក្រាម ពណ៌​ស ២​កញ្ចប់​តូច សង្ស័យ​ជា​សារធាតុ​ញៀន (​នៅក្នុង​រថយន្ត​), រថយន្ត​ម៉ាក Mitsubishi ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-8653 ។​

​របាយការណ៍​អង្កេត​បាន​ឲ្យ​ដឹងថា តាម​ចម្លើយសារភាព បឋម​របស់​ជនសង្ស័យ​ថា ៖ ករណី​ទី​១ នៅ​ថ្ងៃទី​៥ តុលា ២០១៩ វេលា​ម៉ោង​២៣ និង​៥០ នាទី ពួកគេ​ទាំង​៣​នាក់ បានធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ នៅក្នុង​ហាង​លក់​ខោអាវ​យីហោរ ហូ​លី​វ៉ូត ដែលមាន​ទីតាំង​ស្ថិតនៅ​ម​ហោ ស្រព​ចាស់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​ពួកវា​បាន​ចាប់​ចងដៃ​ជនរងគ្រោះ ជា​ជន​ជាតិចិន ភេទ​ស្រី មក​ខាងក្រោយ​ដោយ​ប្រើ​ខ្សែ​រិត (​ស៊ី​ល​) និង​បាន​យក​ខ្សែក្រវាត់ ព្រមទាំង​ក្រណាត់​ទៅ​ចង​មាត់​ជនរងគ្រោះ​កុំ​ឲ្យ​ស្រែក រួច​យកទៅ​ឃុំ​ទុក​នៅ​ជាន់​ទី​៣ យកលុយ​អស់​ចំនួន ២០០០​ដុល្លារ រួច​គេចខ្លួន ។ ករណី​ទី​២ នៅ​ថ្ងៃទី​៦ តុលា ២០១៩ វេលា​ម៉ោង​៧ និង​៣០​នាទី ពួកវា​ទាំង​៣​នាក់​ដដែល បាន​ណាត់​ជនជាតិ​ចិន​ម្នាក់ (​ជនរងគ្រោះ​ដែល​បាន​ស្លាប់​) មកជួប​ក្នុង​គោលបំណង​ចាប់ជំរិត លុះ​ពេល​ជនរងគ្រោះ​ចូលដល់​ក្នុង​រថយន្ត ពួកវា​ក៏​យក​កាំភ្លើងខ្លី​ភ្ជង់​ជនរងគ្រោះ មិន​ឲ្យ​កម្រើក តែ​ដោយ​ជនរងគ្រោះ​រើ​បម្រាស់​ខ្លាំងពេក ពួកវា​ក៏​បាញ់​ជនរងគ្រោះ ១​គ្រាប់ ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ ពេលនោះ​ជនរងគ្រោះ​រឹតតែ​រើ​បម្រាស់​ខ្លាំង​ឡើង​ថែមទៀត ទើប​ពួកវា​បាញ់​ជនរងគ្រោះ ១​គ្រាប់​ទៀត ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​រថយន្ត ។​

​បន្ទាប់មក​ពួកវា​បាន​ទម្លាក់​សព​ជនរងគ្រោះ​ចោល​តាមផ្លូវ រួច​បើករថយន្ត​គេចខ្លួន ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​ក្រោម ក៏​ផ្លុ​ង​ទុក​រថយន្ត​ចោល​នៅ​ទីនោះ រួច​ចែកផ្លូវ​គ្នា​រត់គេច​រៀងៗ​ខ្លួន ។​

​ចំពោះ​ករណីនេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×