Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួម​ពិធី​បើក​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន ២០១៩

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៥៨៨ លាន​ដុល្លារ​អាមេរិក ក្នុងនេះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០៧៩ លាន​ដុល្លារ​អាមេរិក និង​ការនាំ​ចូល​ពី​ជប៉ុន​មក​កម្ពុជា គិត​ជា​ទំហំ​ទឹកប្រាក់​មាន​ប្រមាណ ៥០៩ លាន​ដុល្លារ អាមេរិក​។

​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នា​រាជធានី​ភ្នំពេញ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការរីកចម្រើន​របស់​កម្ពុជា​កន្លងទៅ និង​នាពេល​បច្ចុប្បន្ន មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​មិត្ត​ជប៉ុន​បានឡើយ ហើយ​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក​សូម​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព ឯកភាព​ជាតិ ព្រមទាំង​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃនេះ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយ​បច្ចេកទេស​នានា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​។​

ជាមួយ​នោះដែរ លោក​រដ្ឋមន្ត្រី បាន​កត់សម្គាល់ថា វិនិយោគ​ដោយផ្ទាល់​ពី​ប្រទេស​ជប៉ុន​ក៏មាន​ការរីកចម្រើន​ផងដែរ ដោយ​គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន ១៣៧ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ អគ្គិសនី និង​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។​

​លោក​រដ្ឋមន្ត្រី បន្តទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​អ្នកវិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែកញ្ញា ២០១៩ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​ពាណិជ្ជក​ម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​កម្ពុជា ជប៉ុន ដូចជា (១) ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង (២) លើកកម្ពស់​បរិយាកាស​វិនិយោគ ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ឱ្យធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ លោក​រដ្ឋមន្ត្រី សង្ឃឹមថា សកម្មភាព​ធុរកិច្ច និង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា នឹង​បន្ត​រីកចម្រើន​បន្ថែមទៀត ដើម្បី​ផ្ដល់​តម្លៃបន្ថែម និង​ផ្ដល់​បរិស្ថាន​ការងារ និង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​ជូន​ដល់ក​ម្មករ និយោជិត​កម្ពុជា ដែល​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ផ្ដល់ឱកាស​ការ​ងារ​សមរម្យ ការរក្សា​កំណើនសេដ្ឋកិច្ច និង​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​កម្ពុជា​។ ជាមួយ​នោះដែរ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជប៉ុន វិនិយោគ​បន្ថែម​កាន់តែច្រើន​ទៀត​លើ​គ្រប់​វិស័យ ជាពិសេស​ការកែច្នៃ​ម្ហូបអាហារ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក អេកូ​ទេសចរណ៍ ឧស្សាហកម្ម ត​ភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​តំបន់ និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​សម្រាប់​វិស័យ​ឧស្សាហកម្ម ជាដើម​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×