Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ទណ្ឌិត​ជនជាតិ​បារាំង​ម្នាក់ ទៅ​អនុវត្តន៍​ទោស​២៣​ឆ្នាំ​ទៀត នៅ​ប្រទេស​បារាំង ក្រោយ​អនុវត្តន៍​ទោស​នៅ​កម្ពុជា​បាន​៤​ឆ្នាំ​

spot_img

​ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆ្លងដែន (​ក​10) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ចូលរួម​ធ្វើការ​ផ្ទេរ​ទណ្ឌិត​ចំនួន​១​រូប ឈ្មោះ SAVARINO CHARLENE ភេទ​ស្រី សញ្ជាតិ​បារាំង ដែល​ត្រូវ​កាត់ទោស​ចំនួន​២៥​ឆ្នាំ តែ​បាន​អនុវត្តន៍​ទោស​នៅ​ប្រទេស​កម្ពុជា​បាន​៤​ឆ្នាំ​រួចហើយ នឹងត្រូវ​អនុវត្តន៍​ប​ន្ត​ទោស បន្ត​២៣​ឆ្នាំ​ទៀត​នៅ​ប្រទេស​បារាំង​ទៀត​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ឲ្យ​ដឹង​ទៀតថា សមាសភាព​ចូលរួម​បញ្ជូន​រួមមាន មន្ត្រី​ក្រសួងយុត្តិធម៌ តុលា​ការ​ខេត្តកណ្តាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្ថានទូត​បារាំង និង​ពន្ធនា​គារ​ខេត្តកណ្តាល ។​

​សូមជម្រាបថា ទណ្ឌិត​ជនជាតិ​បារាំង ឈ្មោះ TAYLOR YOSHE ANN​និង Taylor Yoshe Ann ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុងពេល​ឆែកឆេរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពេល​ពួកគេ​បម្រុង​ចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​រឹបអូស​បាន​គ្រឿងញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​២ កញ្ចប់​ទម្ងន់ ២,២ គីឡូក្រាម​។ បន្ទាប់ពី​ទទួលបាន​ចម្លើយ​អ្នក​ទាំងពីរ សមត្ថកិច្ច​ឈានទៅ​ចាប់ខ្លួន​ឈ្មោះ Pirecious Chineme Nwoko នៅ​ផ្ទះជួល​ក្នុងភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នៅ​យប់​ថ្ងៃ​ដដែល​នោះ ខណៈ​បក្ខពួក​២​នាក់​ទៀត​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​រត់គេចខ្លួន​។​

​ជន​ប្រព្រឹត្ត​បទល្មើស​ទាំង​៥​នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស ១៖ ឈ្មោះ NWOKO PRECIOUS CHINEME ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ដាក់ពន្ធនាគារ​កំណត់​២៧​ឆ្នាំ ពិន័យ​៨០​លាន​រៀល​ចូល​ថវិការដ្ឋ​។ ២៖ ឈ្មោះ SAVARINO CHARLENE ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​បារាំង ដាក់ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពិន័យ​៥០​លាន​រៀល​ចូល​ថវិការដ្ឋ ។ ៣-​ឈ្មោះ​TAYLOR YOSHE ANN ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​អូស្ត្រាលី ដាក់ពន្ធនាគារ​កំណត់​២៣ ឆ្នាំ ពិន័យ​៥០​លាន​រៀល​ចូល​ថវិការដ្ឋ ។ ៤-​ឈ្មោះ OJUKWU TOJUKWO MATINS ភេទ​ប្រុស អាយុ​៩៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ដាក់ពន្ធនាគារ​កំណត់​២៧​ឆ្នាំ ពិន័យ​៨០​លាន​រៀល​ចូល​ថវិការដ្ឋ និង​៥-​ឈ្មោះ ASEMOTA JUSTICE OSAHENI ភេទ​ប្រុស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដាក់ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពិន័យ​៥០​លាន​រៀល ចូល​ថវិការដ្ឋ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×