Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​បុរស​ឥស្លាម​ម្នាក់ ប៉ុនប៉ង​រំលោភនារី​ម្នាក់ ពេល​ប្តី​នាង​មិន​នៅផ្ទះ​

spot_img

​ខេត្ត​ត្បូងឃ្មុំ​:​បើ​យោងតាម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក​ឡុ​ច ឡៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ឥស្លាម​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​នារី​ម្នាក់​ពេលដែល​ប្តី​នាង​មិន​នៅផ្ទះ​។​

​បានឃើញដីកា​កា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៤៣៨ អ​.​យ​/​យ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ​របស់​​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ : ឈ្មោះ ហ្ស៊ះ ម៉ា​រី​វ៉ាន់ អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ កម្មករ ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រែក​តា​ហ៊ី​ប ឃុំ​ជំនីក ស្រុក​ក្រ​ច​ឆ្មារ ខេត្តកំពង់ចាម ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ទៅ​ភូមិ​ព្រែក​តា​ហ៊ី​ប ឃុំ​ជំនីក ស្រុក​ក្រ​ច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​ជន​រូបនេះ​ត្រូវ​ចោទ​ត្រូវបាន​ឃាត់ខ្លួន​ទៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៨​។​

​ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ព្រែក​តា​ហ៊ុ​ប ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៧ និង​មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

បានឃើញ មាត្រា​២០៣ , មាត្រា​២០៤ ,​មាត្រា​៦០៩ និង​មាត្រា​៦០៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​ ​បានឃើញ ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ ១១៨៨​ព្រទ​១ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។​

ហេតុដូច្នេះ​លោក​ចៅក្រម​សម្រេច គឺ​បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ ដែលមាន​ឈ្មោះ ហ្ស៊ះ ម៉ា​រី​វ៉ាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម (​ដែលមាន​សាវតា​ជាតិ​ដូចខាងលើ​) ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ រយៈពេល​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន គិត​រាប់​ពីថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ និង​មិន​ឲ្យ​ហួស​ពីថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ លើកលែង​តែមាន​ដីកា​បង្គាប់​ឲ្យ​ពន្យា​ពេល​ឃុំខ្លួន ឬ ដីកា​បង្គាប់​ឲ្យ​រក្សាទុក​ជនជាប់ចោទ​ក្នុង​ឃុំ​រង់ចាំ​ការជំនុំជម្រះ​។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ទទួលយក​ជននេះ​និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បញ្ហា​ថ្មី​សម្រេច​ផ្សេង​ពីនេះ ។ បង្គាប់​ឱ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅពេល​ត្រូវ​បានបង្ហាញ​ដីកា​នេះ​ត្រូវ​សហការ​​អនុវត្ត​ឲ្យ​បានល្អ​នៅក្នុង​ករណី​ចាំបាច់ ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ៩​កើត ខែអស្សុជ ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៤​និង​០០ នាទី​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រូចឆ្មារ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជំនីក ធ្វើការ បង្ក្រាប​ឃាត់ខ្លួន ជន សង្ស័យ​១​នាក់ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​: កាលពី​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៩ ម៉ោង ២៣:៣០​នាទី នៅ​ចំណុច​លើផ្ទះ ជនរងគ្រោះ​ឈ្មោះ​ម​.​ស​.​ស​.​វ​.​យ ស្ថិត​ភូមិ​ព្រែក​តា​ហ៊ុ​ប ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។​

​ជនសង្ស័យ​ឈ្មោះ​ហ្ស៊ះ ម៉ា​រី​វ៉ាន ភេទ ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ឡើង​គាស់​ទ្វារផ្ទះ​ប៉ុនប៉ង រំលោភ​សេពសន្ថវៈ​លើ​ជន​រង ឈ្មោះ​ម​.​ស​.​ស​.​វ​.​យ ភេទ​ស្រី អាយុ ២២ ឆ្នាំ ជាតិខ្មែរ ឥស្លាម​រស់នៅ​ភូមិ​ឃុំ​ខាងលើ ក្នុងខណៈពេល​ប្ដី​មិន​នៅបាន​ដេក​ជាមួយ​កូនតូចៗ​០២​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×