Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អនុវត្តន៍​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ទាំងឡាយណា ដែល​ចូលរួម ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​

spot_img

ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ចាប់ខ្លួន​ជន​ទាំងឡាយណា ដែលមាន​បំណង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ក្នុងនោះ អ្នក​ដែល​ផ្សព្វផ្សាយ​ផែនការ ធ្វើ​រដ្ឋប្រហារ​តាម​បណ្តាញ​សង្គម នឹងត្រូវ​ចាត់វិធានការ​ទៅតាម​ច្បាប់​ដែលមាន​ជា​ធរមាន​។ សម្តេច​មានប្រសាសន៍​បែ​បប​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី បាន​បញ្ជាក់ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាត​ឲ្យ​ផែនការ រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឲ្យ​ដែរ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន សម្ដេច​តេ​ជោ បានបញ្ជាក់​យ៉ាងខ្លី​ថា រាជរដ្ឋាភិបាល អនុវត្តន៍​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ទាំងឡាយណា ដែល​ចូលរួម ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្នុងការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ផ្សព្វផ្សាយ​ផែនការ រដ្ឋប្រហារ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា និង​ទៅ​ទទួល​ដំណើរ​ជន​ក្បត់ជាតិ សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×