Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចដាក់សម្ពាធលើតួក​គី​ឲ្យ​ឈប់​វាយ​ប្រ​ហារ​លើ​កង​កម្លាំង Kurd នៅ​សុី​រី ដែល​​ជា​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន

spot_img

អាមេរិចកំពុងបង្កើតសម្ពាធលើប្រទេសតួកគី​ ដើម្បីបញ្ឍប់ប្រទេស​នេះពីការវាយប្រហារទៅលើតំបន់ដែលកាន់កាប់​ដោយកង​កម្លាំង Kurd ក្នុងប្រទេសស៊ីរី។

Kurd គឺ​ជា​កង​កម្លាំ​ង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិច​ដែល​ក្រុម​នេះបាន​ជួយ​អា​មេរិច​ក្នុង​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីរស្លាម ក្នុង​ប្រទេសស៊ីរ។

រដ្ឋមន្រ្តីការពារជាតិអាមេរិច លោក Mark Esper បានព្រមានពីផលវិបាកដែលតួកគីនឹងជួប ខណៈដែលរដ្ឋមន្រ្តីរតនាគារ Stven Mnuchin បង្ហាញពីក្តីសង្ឃឹមក្នុងការដាក់ទណ្ឌកម្មលើតួកគី។

ការផ្តើមវាយប្រហាររបស់តួកគីទៅលើតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង Kurd កើតឡើងក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដកទ័ពចេញពីតំបន់ទាំងនោះ។

លោកថ្លែងថា លោកចង់សម្របសម្រួល និងចរចារឲ្យមានបទឈប់បាញ់គ្នារវាងតួកគី និង កងកម្លាំង Kurd។

ទោះយ៉ាងណា ប្រធានាធិបតីតួកគី លោក​ Recep Tayyip Erdogan និយាយថា​កិច្ចប្រតិបត្តិការ​យោធារបស់តួកគី​នៅតែបន្ត​ដដែល។

បើតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាង ១០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ចាប់តាំងពីមានការវាយប្រហារកើតឡើងថ្ងៃពុធមក។

អ្នករិះគន់និយាយថាការដកទ័ពអាមេរិចចេញបានផ្តល់ភ្លើងបៃតងដល់តួកគីក្នុងការចាប់ផ្តើមការវាយប្រហាររបស់ខ្លួននៅតាមតំបន់ព្រំដែន ដែលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និយាយថា​ការវាយប្រហារ​គឺដើម្បីបង្កើតតំបន់សុវត្ថិភាព​តាម​បណ្តោយព្រំដែនប្រវែង ៤៨០គីឡូម៉ែត្រជាមួយនឹងស៊ីរី។

កងកម្លាំងរបស់ Kurd នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី បានគ្រប់គ្រងតំបន់ឆ្លងព្រំដែន ប៉ុន្តែក្រុមនេះ​ត្រូវបានតួកគីហៅថា​ជាក្រុម​ភេរវជន ដែលបានគាំទ្រក្រុមប៉ះបោរប្រឆាំងតួកគី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

spot_img
×