Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រកាស​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Som Sovon ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ និង​ញុះញង់ ក្នុងន័យ​បំបែកបំបាក់​សាមគ្គី ឯកភាព​ផ្ទៃក្នុង​កងទ័ព​

spot_img

​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រកាស​បដិសេធ និង​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ម្ចាស់ គណនី​ឈ្មោះ Som Sovon ដែល​បង្ហោះ​នូវ​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត មូល​បង្កាច់ ញុះញង់ ក្នុងន័យ​បំបែកបំបាក់ សាមគ្គី​ឯកភាព​ផ្ទៃក្នុង​កងទ័ព និង​ត្រៀម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​នេះ​ជាដាច់ខាត​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​អេង ហ៊ី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩​នេះ​បាន​ថ្លែងថា “​កងរាជអាវុធហត្ថ បានឃើញ​ការចុះផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ Som Sovon នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ប្រហែល​៥​ម៉ោង​មុននេះ ដែលមាន​ខ្លឹមសារ​ថា “​ថ្ងៃនេះ​មេបញ្ជាការ​ពី​រូប​ទៀតហើយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ នាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង ទទួលបន្ទុក​ការពារ​ព្រំដែន បាន​ផ្តាច់ខ្លួន​ចូល​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស ដឹកនាំ​ដោយ លោក នាយករដ្ឋមន្ត្រី សម សេរី​”​។​

​លោកអ្នក​នាំពាក្យ បាន​មានប្រសាសន៍ថា “​ខ្ញុំបាទ​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ធ្វើការ​បដិសេធ និង​ថ្កោលទោស​ជា​ឱ​ឡា​រិត​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Som Sovon ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត មូល​បង្កាច់ ញុះញង់ ក្នុងន័យ​បំបែកបំបាក់​សាមគ្គី ឯកភាព​ផ្ទៃក្នុង​កង​ទ័ព​។ កងរាជអាវុធហត្ថ នឹង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​ជាដាច់ខាត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×