Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​ឆ្លង​ទូកដរ ធ្លាក់​ចូលក្នុង​ទឹកទន្លេ​បាសាក់

spot_img

ខេត្តកណ្តាល ​៖ រថយន្ត​បើក​ឆ្លង​ទូកដរ ធ្លាក់​ចូលក្នុង​ទឹកទន្លេ​បាសាក់ សំណាង​ដែរ ពុំមាន​អ្នក​គ្រោះថ្នាក់ ករណីនេះ​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត ១​គ្រឿង​និង​សម្ភារ​:​ក្នុង​រថយន្ត​មាន​ប្រាក់​១៥០០​ដុល្លារ ប្រាក់រៀល​ចំនូ​ន​២០០០០​រៀល និង​ធុងបាស់​GLD​ចំនួន​០១​គ្រឿង ។ នេះ​ការ​ឲ្យ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សេនាធិការ នគរបាល​ស្រុក​ស្អាង។​

​ករណីនេះ​ខាងលើនេះ កើតហេតុ​នៅ​ថ្ងៃ អាទិត្យ ទី​១៣ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩ និង​២០​នាទី នៅ​ចំណុច​កំពង់ចម្លង​ព្រែ​តា​ជ្រូក​-​ព្រែក​យូ​ហឹ​ង (​ក្បាលកោះ​) ស្ថិតនៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បាន​រៀបរាប​​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មានឈ្មោះ ឯម វិច្ឆិការ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​បើកបរ​រថយន្ត​ម៉ាក ម៉ាក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​2A-1782 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង (​ចេញពី​កម្មវិធី ទន្លាក់​ចង្ក្រាន​កូន​របស់​ឈ្មោះ កុយ ស្ថិតនៅ​ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​ខ្លួន​បាន​ហូប​ស្រា​បៀរ​អាន់​ឆ័​រ អស់​ចំនួន​៤​ទៅ​៥​កំប៉ុង​) រួចហើយ ក៏​បន្តដំណើរ​មក​ឈប់​រថ​យន្ត​រង់ចាំ​ឆ្លង​ទូកដរ នៅ​កំពង់ចម្លង​ព្រែក​តា​ជ្រូក ត្រើយ​ខាងកើត ហៅ​ដរ​ក្បាលកោះ ។​

​លុះ​ពេល​អ្នកបើក​ទូកដរ​ឈ្មោះ​សេង សុភា ហៅ​ប៉ោ​លី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ជា​អ្នកបើក​ទូកដ មាន​ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើកទូក​ដរ​មកដល់ ចងខ្សែ​-​ដាក់​ក្ដា និង​កំណល់​កល់​កង់​មុខ​រថយន្ត​រួច ក៏​ឈរ​បញ្ជា​ឲ្យ​រថយន្ត​ចុះទូក ភ្លាមនោះ​អ្នកបើករថយន្ត​បាន​បើក​ចុះ​ស្មាន​ល្បឿន​មិនត្រូវ ក៏​ជ្រុល​ទៅ​រុញ​កំណល់​កល់​កង់​រថយន្ត​ខាងមុខ ធ្លាក់ទឹក​ទន្លេបាសាក់​ទាំ​ង​កំណល់ ទាំង​រថយន្ត​តែម្ដង រីឯ​អ្នកបើករថយន្ត បានចេញ​តាម​កញ្ចក់ទ្វារ​មុខ មក​ក្រៅ​រថយន្ត ឡើងគោក​រួចខ្លួន ចំណែក​រថយន្ត​លិចទៅ​ក្នុង​បាតទន្លេ​បាត់ទៅ បច្ចុប្បន្ន​ម្ចាស់​រថយន្ត​កំពុង​ជួល​គេ​ស្រង់​រថយន្ត​ឡើង ។​

តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​ថា ករណីនេះ​បង្កឡើង​ដោយ​អ្នកបើករថយន្ត​ធ្វេស​ប្រហែល ខ្ចី​ខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​រថយន្ត​ធ្លាក់ទឹក ព្រោះ​ពេលនោះ​មេឃ​ទើប​ភ្លៀង​រួច​ក្ដារ​ផែ​និង​ក្ដារ​ទូក​សើម រួមជាមួយ​កង់​រថយន្ត​ជាប់​ដី​ផង ទើប​មាន​ភាពងាយស្រួល​ក្នុងការ​រអិល ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×