Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបសំណាក់​ដំរី​ដែល​កែច្នៃ​អំពី​គ្រឿង​រណារយន្ត​និង​ជាវ​ត្ថុ​តាង​រឹបអូស​ពី​ជនល្មើស​នឹងត្រូវ​រៀបចំ​ដាក់តាំង​នៅលើ​បរិវេណ​សួនច្បារ​សែន​មនោ​រម្យ ដើម្បី​បង្ហាញ​ដល់​សាធារណជន និង​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​ ៖ នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត រួមទាំង​ក្រុមការងារ​គណៈកម្មការ​រៀបចំ​សាងសង់​សួនច្បារ​សែន​មនោ​រម្យ បាន​ចុះ​មើល​ទីតាំង ដើម្បី​ដាក់តាំង​រូបសំណាក់​ដំរី ដែល​កែឆ្នៃ​អំពី​គ្រឿង​រណា​យន្ត និង​ជាវ​ត្ថុ​តាំង​ដែល​រឹបអូស​បាន​ពី​ជនល្មើស​នានា ដើម្បី​កែលម្អ​សួនច្បារ​សែន​មនោ​រម្យ ឱ្យមាន​សោ​ភ័​ណ្ឌ​ភាពល្អ និង​អាចឱ្យ​សាធារណៈជន ក៏ដូចជា​ភ្ញៀវទេសចរ មក​ទស្សនា​កំសាន្ត​នៅ​ខេត្តមណ្ឌលគិរី ឱ្យ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំ​ដាក់តាំង​រូបសំណាក់​ដំរី នៅលើ​សួរ​ច្បារ​សែន​មនោ​រម្យ ក្នុង​ក្រុង​សែន​មនោ​រម្យ​នាពេល​ខាងមុខនេះ គឺជា​រូបសំណាក់​ដែល​កែឆ្នៃ​អំពី​គ្រឿង​រណា​យន្ត និង​ជាវ​ត្ថុ​តាំង​ដែល​មន្ត្រី​ជំនាញ​រឹបអូស​បាន​ពី​ជនល្មើស​នានា ដែល​លួច​កាប់​ឈើ​កន្លងមក​ក្នុង​ខេត្តមណ្ឌលគិរី​។ លោក​បញ្ជាក់ថា រូបសំណាក់​ដំរី​នេះ មាន​កម្ពស់​២.៨០​ម៉ែត្រ សាងសង់​ពី​គ្រឿង​រណា​យន្ត ដើម្បី​តម្កល់​ទុកជា​វត្ថុ​តាំង ដល់​សាធារណជន ដូច្នេះ ក្នុងនាម​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរជំនាញ បានធ្វើ​គម្រោង​ស្នើសុំ​ទៅ​ក្រសួង ដើម្បី​យក​វត្ថុ​តាំង​ទាំងនេះ កែឆ្នៃ​ទៅជា​រូប​ដំរី ដើម្បី​ដាក់តាំង​លើ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​គោលបំណង ទី​១. កែលម្អ​បរិវេណ​សួនច្បារ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា​មើល ទី​២. រូបសំណាក់​ដំរី​នេះ ដែល​សាងសង់​អំពី​គ្រឿង​រណា​យន្ត​ទាំងអស់ ដែលជា​វត្ថុ​តាំង បម្រើ​ការងារ​ឱ្យ​បទល្មើស​ដែល​រឹបអូស​បាន​ពី​ជនល្មើស និង​ដើម្បី​តម្កល់ទុក ក៏ដូចជា​សារមន្ទីរ​មួយ បង្ហាញ​ពី​ការកែឆ្នៃ ការដាក់​តាំង ទុកឱ្យ​សាធារណៈជន និង​កូនចៅ​ជំនាន់​ក្រោយ បាន​ចាត់ទុកថា ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ជំនាន់​មុន បានគិត​គូ​សាងសង់​រូបសំណាក់​ដំរី​នេះ​។ លោក​បន្ថែមថា ការកែច្នៃ និង​រៀបចំ​ដាក់តាំង​រូបសំណាក់​ដំរី នៅលើ​សួនច្បារ​សែន​មនោ​រម្យ ១​ក្នុងតម្លៃ​ជាង ២​ម៉ឺន​ដុល្លារ នេះ​គ្រាន់តែ​ថ្លៃឈ្នួល មិនទាន់​គិតថ្លៃ​សម្ភារៈ​។

​លោក អភិបាលខេត្ត បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូមកុំ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ពិសេស ការកាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ ធ្វើជា​កម្ម​សិទ្ធ ហើយ​ថែ​ទាំង សូម​បញ្ឈប់​មុខរបរ​កាប់​ឈើ ដើម្បី​យកទៅលក់ ដែលជា​មុខរបរ​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បំផ្លាញ​នូវ​ធនធានធម្មជាតិ ឱ្យ​ងាក​មក​បង្កបង្កើន​មុខរបរ​ណា​ដែល​ត្រឹមត្រូវ ដូចជា​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម ដែលជា​មុខរបរ​យូរអង្វែង​។​

​លោក ឌិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹងថា ការសាងសង់​រូបសំណាក់​ដំរី​នេះ ដោយមាន​ការគិតគូរ​ពី​ដឹកនាំ​ក្រសួងបរិស្ថាន ក៏ដូចជា​អាជ្ញាធរខេត្ត មានការ​ចូលរួម​ឧបត្ថម្ភ​ពី​អង្គការ​WWF អង្គការ​WCS និង​ក្រុមហ៊ុន​រ៉េ​នី​សង់ មន្ទីរ​បរិស្ថាន​ខេត្ត បានរៀបចំ​កៃ​ឆ្នៃ​គ្រឿង​រណា​យន្ត ដែល​មន្ត្រី​ជំនាញ​រឹបអូស​ពី​ជនល្មើស ដើម្បី​សាងសង់​ធ្វើជា​រូបសំណាក់​ដំរី ចំនួន​០១ ដែលមាន​កម្ពស់​២.៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លា សម្រាប់​តម្កល់ទុក​នៅលើ​បរិវេណ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×