Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បីនា​ក់បា​នស្លាប់ កប់ក្នុងដីកាដ្ឋានខុន​ដូ​ កំពុ​ងសាង​សង់

spot_img

ភ្នំពេញ៖ បុរសបីនាក់បានស្លាប់កប់ក្នុងដីកា​ដ្ឋា​នខុ​នដូ កំពុងសាងសង់មួយកន្លែងគួរឲ្យ​អ​ណោចអ​ធម៌​ បន្ទាប់ពីមានហេតុការណ៍បា​ក់​អន្ទាកម្ពស់១៦​ជាន់ ខណៈពួកគាត់ទាំងបីនាក់កំពុងដំឡើ​ង​ជណ្ដើយ​ន្ត។​

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកា​ល​ពីវេលា​ម៉ោង​៨៖១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦៥​ ​ក្នុង​ការ​ដ្ឋានមួយកន្លែងកំពុងសាងស​ង់​ ត្រង់ចំណុចខាងកើតសណ្ឋាគាហូ​លី​ដេ​ សង្កាត់ស្រះចក ខណ្ឌ​ដូ​នពេ​ញ។
សពទី១៖ ឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាង​លើ​។
​សពទី២៖ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋាន​ខា​ងលើ​។
សពទី៣៖ ឈ្មោះធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត។​
​ តា​មប្រ​ភពពី​កម្ម​ករម្នាក់ ដែលស្គាល់ជនរងគ្រោះទាំងបីនាក់បានឲ្យ​ដឹ​ងថា​ ដោយសារបាត់ជាងដំឡើ​ង​ជណ្ដើ​រយន្ត តាំងពីយប់ថ្ងៃទី១២មក ហើយក៏មិនដឹងថា មានហេតុការណ៍បាក់​អ​ន្ទា ​ដែល​ពួក​គាត់តំ​ឡើង​ជណ្ដើរយ​ន្ត​នេះដែរ ទើបតែនៅម៉ោង៨និង១០នាទីយប់​ថ្ងៃ​ទី១​៣ ខែតុលា ពួកគាត់បានគាស់សង្ក័សីដែ​ល​បាំង​ជណ្ដើរ​យន្ត ស្រាប់តែឃើញជើងបុរសម្នាក់ឡើ​ង​លើក្បា​ល​កប់​ទៅនិង​ដីលិច​បាត់ រួចក៏រាយការណ៍ជូនសម​ត្ថ​កិច្ចមូ​ល​ដ្ឋាន ឲ្យចុះមកពិនិត្យបឋមរួ​ច​ធ្វើ​កំណត់​ហេតុ ដោយរងចាំព្រឹក ​សមត្ថកិច្ចជំនាញមកកា​យ​យក​សពឡើ​ងលើ​និង​ធ្វើកោ​សល្យវិច័យ និង​ប្រគល់​សព​ឲ្យក្រុម​គ្រួសារ​យក​ស​ពទៅ​ស្រុកកំ​ណើត​ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖កូឡាប

spot_img
×