Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប​ងប្អូ​នជួយ​ស៊ែរឲ្យ​ដឹងដ​ល់មន្ត្រីផង! ស្ត្រីពលករខ្មែរម្នាក់ធ្វើកា​រ​នៅកូរ៉េ​ ត្រូវថៅកែធ្វើបាប ​ ហើយបណ្តេញចេញពីការងារ​និ​ងមិន​បើកប្រា​ក់ខែ​

spot_img

ប្រទេសកូរ៉េ៖ ស្ត្រីវ័យក្មេងជាពលករខ្មែ​រ​ម្នាក់ សែលបានចេញទៅធ្វើការរនៅប្រទេស​កូ​រ៉េ ​បាន Live វីដេអូតាមអាខោនហ្វេស​ប៊ុ​ក “កញ្ញា ផ្កាស្មៅក្រៀម” បាននិយាយរៀបរាប់ និងត្អូញ​ត្អែរឿង​ថា ថៅកែ ដែលរូបនាងបានទៅធ្វើការ​ជា​មួយនោះ​ វាបធ្វើបាប ហើយមិនបើកប្រាក់ខែឲ្យគ្រ​ប់​ចំនួ​នទេ ពោលគឺបើកបានតែ ៦​៣ម៉ឺន​រៀល​។
បន្ថែមលើនេះ បច្ចុប្បន្ននេះ ​ស្ត្រីរូបនោះ ត្រូវបានថៅកែដេញចេញពីការងារ​ថែ​ម​ទៀតផ​ង នៅពេ​លរូ​បនាងទារប្រាក់ខែចំ​នួន៨០​ម៉ឺន​រៀល។

ស្ត្រីរងគ្រោះរូបនោះ ត្រូវបានគេ​ស្គា​ល់ឈ្មោះពិ​តថា រីម ស្រីរ៉ុម មានស្រុកកំណើតនៅខេត្តកំព​ត​។ ស្ត្រីរូបនេះ បានរៀបរាប់ថា ថៅកែ​ប្រើ របស់ខ្លួន បានប្រើសំដីគម្រោះគម្រើយស្រែក​ដាក់​​ខ្លាំងៗ ហើយរុញច្រាន ខ្លួនប្រាណនាង រហូតដល់រហែ​ក​អាវ​ និង​មិនឲ្យ​ពាក់មួក ពេលត្រជាក់ខ្លាំង ហើយនៅពេលថ្ងៃក្តៅក៏ក្តៅមុខ ​រ​បស់នាងរោលឡើងអុចមព​​ណ៌ៗក្រហ​ម។ ជាងនេះទៀត ចំពោះស្រោមដៃ ​និ​ងម៉ាស់ពា​ក់​បិទមុខ ក៏ថៅកែមិនឲ្យពាក់ដែរ​។​ ក្មុងនោះពេលត្រជាក់ខ្លាំង ក៏​គ្មា​ន​ទឹក​ក្តៅឲ្យងូតដែ​រ ទោះរូបនាងបានខិរខំធ្វើកា​រ​ងារ​ដោយអំណត់​ព្យាយាម​បែប​ណាក្តី ក៏នៅតែមិនត្រូវចិត្តថៅកែ រប​ស់ខ្លួន​ទៀ​ត។

ផ្តើមពីបញ្ហានេះ ស្ត្រីរងគ្រោះ ​ដែ​លគេស្គា​ល់ឈ្មោះពិ​តថា រីម ស្រីរ៉ុម និងមាន​អាខោន​ហ្វេស​ប៊ុក “កញ្ញា ផ្កាស្មៅក្រៀម” បានអំពាវនាវដល់ថ្នា​ក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសប្រមុខដឹកនាំរាជរ​ដ្ឋា​ភិបាល ជួយអន្តរា​គមន៍​ដល់រូ​បនាង ឲ្យបានវិលមកស្រុកកំណើត​វិញ​​ផ​ង។

ខាងក្រោមនេះ ជាលេខ​ទូ​រស័​ព្ទរប​ស់ស្ត្រីរ​ងគ្រោះ ជាពលករខ្មែកំពុងមានបញ្ហានៅប្រ​​ទេស​កូរ៉េ ឈ្មោះ រីម ស្រីរ៉ូម +82 10-9846-5533៕ ​ដោយ៖ ដែន សីមា

spot_img
×