Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន, ស្រ្តីភ្ញៀវទេសចរជនជាតិ​បា​រាំ​ងម្នាក់ ត្រូវជនល្មើសមួយ​ក្រុ​ម ចាប់រំលោភបូកបានស​ម្រេ​ច នៅឆ្នេរព្រែក​កំ​ពត

spot_img

ខេត្តកំពត៖ ប្រជាពលរដ្ឋជាអាណាព្យាបាល​ ​មានលំនៅដ្ឋា​នរស់​នៅ​ក្រុងកំពត ជាពិសេសភ្ញៀវទេសចរ​ បានបង្ហាញការព្រួយបារម្ភ​ជា​ថ្មីទៀត ចំពោះបទល្មើសចាប់រំលោភ ផ្តើម​ដោ​យជ​នទំនើ​ង ដែលតែងធ្វើសកម្មភាព​ នៅតា​មតំប​ន់ទេ​សច​រណ៍មួ​យចំនួន ជាពិសេសភ្ញៀវទេសចរធ្វើដំណើ​រ​ដោយថ្មើ​រជើង នាពេលរាត្រីនៅតាមឆ្នេរ​ព្រែ​កកំព​តជាដើ​ម។

ជាក់ស្តែងកាលពីវេលាម៉ោង៣ជិត​ភ្លឺ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីស្ត្រីវ័យក្មេងជ​ន​ជាតិបា​រាំង​ម្នាក់ ត្រូ​វបា​នជនទំនើងមួយក្រុមមានគ្នាបីនាក់​ ​បានចាប់បង្ខំរុ​ញ​ចូល​រថយ​ន្ត យកទៅចាប់រំលោភបូក ​នៅតា​មផ្លូវ​ចាក់​បេតុងរួចចូលទៅក្នុងព្រៃស្ងាត់មួយក​ន្លែ​ង នាមូលដ្ឋានក្រុងកំពត​ បានសម្រេចទាំងអស់​គ្នា​។ ​បន្ទាប់មកនៅរសៀល​ថ្ងៃ​ដ​ដែល ស្ត្រីរងគ្រោះជនជាតិបារាំងរូ​ប​នោះ​ ក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងដល់ក​ម្លាំ​ងសម​ត្ថកិ​ច្ចស្នង​ការដ្ឋាន​ខេត្តកំពត ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ​ស្រា​វជ្រាវរ​កមុខល្មើសយកមកផ្តន្ទាទោសតាមច្បា​ប់​។

ស្ត្រីរងគ្រោះ បាននិយាយប្រាប់សមត្ថ​កិ​ច្ចថា នៅក្នុងអំឡុងពេល រូបនាង ត្រូវជន​ល្មើ​សចំ​នួន ៣នាក់ ចាប់រំលោភនៅក្នុងរថយន្ត​ ​ក៏​ត្រូវជ​នល្មើសថតជាវីដេអូរួមភេទនោះតាម​ទូ​រស័​ព្ទដៃថែ​មទៀតផ​ង។
យ៉ាងណាក៏ដោយចុះ ចំពោះបទ​ល្មើ​សចោរ​ឆក់ ចោរលួចម៉ូតូ-រថយន្ត ចាប់ជំរិត និងបទល្មើសរំលោភ​ផ្លូ​វភេ​ទជាដើ​ម ដែលតែងកើតមាននៅមូល​ដ្ឋា​នក្រុ​ងកំពត ជាបន្តបន្ទាប់មក​នេះ​ គឺបានបង្កការភ័យខ្លាចដ​ល់​ការ​រស់នៅ ​របស់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋា​ន ក៏ដូចជាបានប៉ះពាល់ដល់សុវត្ថិ​ភា​ព របស់ភ្ញៀវទេសច​រ​ជា​តិ-អន្តរជាតិធ្ងន់ធ្ងរ។

ត្រង់ចំ​ណុចនេះ ប្រជាពលរដ្ឋរស់នៅក្រុងកំពត បា​នសំណូ​មព​រដល់ លោក ជាវ តាយ អភិបាលខេត្តកំពត​ ឲ្យជួយជំរុញទៅ លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការន​គរ​បាល​ខេត្ត​កំពត និងលោកមេបញ្ជាការកងរាជអាវុ​ធ​ហត្ថខេ​ត្តកំព​ត ឲ្យជួយបង្កើនកម្លាំងល្បាតទាំ​ង​យប់​ថ្ងៃ ឲ្យបានច្រើនថែមទៀត ​ដើ​ម្បីថែរក្សាការពារសុវត្ថិភាពជូ​ន​ប្រជាព​លរដ្ឋ និងភ្ញៀវទេសចរ ឲ្យ​បាន​ប្រសើរ​ឡើងវិ​ញ។
យោងតាមពាក្យបណ្តឹង រប​ស់​ស្ត្រីជនជា​តិ​បារាំង បញ្ជាក់ថា នៅម៉ោងប្រមាណ ៣ជិតភ្លឺ ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានជនល្មើសមួយក្រុម​ ​មានគ្នាបីនាក់បានរំលោភបូក​រូ​បនា​ងបា​នសម្រេចទាំងអស់គ្នា។

តាមពាក្យបណ្តឹង របស់ស្រ្តី​រ​ងគ្រោះ គឺនៅយប់កើតហេតុ ​​គាត់បានដើរចេញពីផឹកស៊ី នៅហាង​មួ​យកន្លែ​ង ​មានទី​តាំង​នៅម្តុំឆ្នេ​រមាត់ព្រែ​ក​កំពត។ បន្ទាប់មក ក៏បានធ្វើដំណើរដោយថ្មើរជើ​ង​តាម​ឆ្នេរមាត់ព្រែក​កំ​ពត​ លុះធ្វើដំណើរមកដល់ជិ​ត​ស្ពានថ្ម​កំ​ពង់បាយ ក៏ឃើញជនសង្ស័យមានគ្នា៣​នាក់ បានជិះរថយន្ត១គ្រឿង ​ម៉ា​កកាម​រី​ហើម ពណ៌ស បានបើករថយន្តមកឈ​ប់​ក្បែរនា​ង រួចក៏ចាប់បង្ខំឲ្យចូលក្នុង​រ​ថយ​ន្ត រួចដឹងចេញទៅតាមផ្លូវចាក់បេតុ​ង ​បត់ចូ​លទៅក្នុ​ងព្រៃស្ងាត់​មួយ​កន្លែង រួចជនល្មើស​ទាំ​ងនោះ ក៏បានធ្វើសកម្មភាពចាប់រំលោភរូប​នា​ង​ យ៉ាងសាហាវព្រៃ​ផ្សៃ​ ​និងបា​នប្រើហិ​ង្សាវាយ​ដំរូបនាង ព្រមទាំងបានថតវីដេ​អូ​ ពេលពួកគេធ្វើសកម្មភាពចាប់រំ​លោ​ភរូ​បនា​ងម្នាក់​ម្តងៗ រហូតបានសម្រេច។ បន្ទា​ប់ក្រោយ​មក ជនសង្ស័យទាំងនោះ ក៏បានអូសរូបនាង ទម្លាក់ចេញពីរថយន្ត​ ​ហើយ​បើកគេ​ចខ្លួន​បាត់ដោ​យសុវ​ត្ថិភាព និងមុនរំខានដល់កម្លាំងនគ​រ​បាល និងកម្លាំងកងរាជអាវុធហត្ថខេត្តកំព​ត​សម្រាក​ទេ​។

យ៉ាងណានេះក្តី រហូតមកដ​ល់​ពេល​នេះ កម្លាំងសមត្ថកិច្ចស្ថាប័នពា​ក់​ព័ន្ធ​ រួមមាន៖ កម្លាំងស្នងការនគរបាលខេ​ត្ត​កំពត​ និង​កម្លាំងក​ងរាជ​អាវុធ​ហត្ថខេ​ត្តនេះ នៅមិនទាន់ចាប់បានជនល្មើសក្នុងករ​ណី​ចាប់រំ​លោភខា​ងលើ យកមកបង្ហាញមុខ ឲ្យសាធារ​ណ​ជន​បានដឹ​ងជា​សាធរណៈនៅឡើ​យ​ទេ គិតត្រឹមព្រឹកម៉ោង១១ និង៤០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ។

ចំពោះបទល្មើ​សចា​ប់រំលោ​ភ​បូក ទៅលើស្ត្រីភ្ញៀវទេសចរជន​ជា​តិបា​រាំង របស់ក្រុមជនទំនើងមួយក្រុមមានគ្នាបី​នា​ក់នេះ ​អ្នកយកព័ត៌មាន​ ​នៅមិនទាន់អាចទាក់ទង​ ​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេ​ត្ត​កំពត​ ដើ​ម្បីបំភ្លឺប​ន្ថែម​ករ​ណីបទ​ល្មើសរំ​លោភផ្លូវ​ភេទ​ខាងលើ បានទេតាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែ​តុ​លា ឆ្នាំ២០១៩នេះ។

យ៉ាងនេះក្តី អធិការនគ​រ​បាលខេ​ត្តកំពត លោក ហោ វណ្ណា បានឲ្យដឹងនៅរសៀលថ្ងៃទី១​៣​ ខែតុលា ឆ្នាំ២០១៩នេះថា ស្ត្រីរងគ្រោះជនជាតិបារាំ​ង​ខាង​លើ ពិតជាស្នាក់នៅទីកន្លែងស្នាក់​នៅ​ ក្នុងមូលដ្ឋានក្រុងកំពត​ពិ​តមែន ប៉ុន្តែទីកន្លែង ដែលជនល្មើ​ស​ធ្វើសក​ម្មភា​ពចាប់រំ​លោភ​ស្រ្តីរង​គ្រោះជន​ជាតិបា​រាំងនោះ គឺអាចនៅមូលដ្ឋានផ្សេងទេ​ ​ព្រោះតាម​ការ​សាកសួ​រស្ត្រីរ​ងគ្រោះ គឺរថយន្តជនល្មើសមានទិសដៅឆ្ពោះទៅ​ខេ​ត្តកែប​។

យ៉ា​ងណា​ក៏ដោយ​ចុះ លោក ហោ វណ្ណា អធិការនគរបាលក្រុងកំពត​ ​សង្កត់ធ្ងន់ថា សំណុំរឿងចាប់រំលោភខាងលើ​នេះ​ ស​មត្ថ​កិច្ចជំ​នាញ កំពុងបើកការស៊ើប​អ​ង្កេត​ និងស្រាវជ្រាវវែករកជនល្មើ​ស​ ​ដើម្បីក​សាងសំណុំ​រឿង​ យកមកផ្តន្ទាទោតាមច្បាប់នាថ្ងៃខាង​មុ​ខ៕​ ដោយ៖ ដែន សីមា

spot_img
×