Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនដាក់ពង្រាយក្រុមសង្រ្គោះជាង​ ​១០០.០០០នាក់ ក្រោយព្យុះទីហ្វុងវាយប្រហារ ​ប​ណ្តាលឲ្យ​ស្លាប់​ ៣១នាក់

spot_img

មនុស្សច្រើនជាង ១១០.០០០នាក់ បានចូលរួមក្នុងប្រតិ​ប​ត្តិការ​សង្រ្គោះ​ និងស្វែងរក ក្រោយពេលព្យុះទីហ្វុងដ៏ខ្លាំងខ្លា​ឈ្មោះ​ Hagibis បានវាយប្រហារលើប្រទេស​នេះ​កាល​ពីថ្ងៃសៅរ៍កន្លងទៅនេះ។

ព្យុះទីហ្វុង Hagibis បាន​ស​ម្លាប់ម​នុស្សយ៉ា​ងតិច ៣១នាក់ និងបណ្តាលឲ្យមនុស្ស ​១៥នាក់ផ្សេងទៀតបាត់ខ្លួន។

​ព្យុះនេះក៏​ធ្វើឲ្យមា​នកា​រលុ​បចោល​ការប្រកួតកីឡាបាល់អោបវូលខាប់ចំ​នួ​ន ៣ប្រកួតផងដែរ ប៉ុន្តែការប្រកួតដ៏សំខាន់រវាង​ជ​ប៉ុន ​និងស្កុតឡែននៅតែធ្វើ​ដ​ដែល។​

ក្រុមជួយសង្រ្គោះរាប់ម៉ឺននាក់ រួម​មានប៉ូលីស ក្រុមពន្លត់អគ្គិភ័យ ​យោធា ជាដើមកំពុងតែធ្វើកិច្ចការរបស់ពួក​គេ​នៅតំប​ន់រងគ្រោះ​ ដើម្បីស្វែងរកជនរងគ្រោះដែល​ជា​ប់ដោយ​ការ​រអិលបា​ក់ដី និ​ងទឹកជំ​ន​ន់។

មនុស្សជាង ៧លាននាក់ត្រូវ​បា​នប​ង្ខំខ្លួន​ចាកចេញ​ពីផ្ទះ​របស់ពួ​កគេ នៅពេលកំពុងមានព្យុះខ្លាំង ប៉ុ​ន្តែ​មានមនុស្សប្រហែល ៥​០.​០០០​នាក់ត្រូវ​បានគេ​គិតថា បានស្នាក់នៅក្នុងជម្រក។

សូ​មបញ្ជា​ក់ថា កាលពីខែមុន ជប៉ុនក៏រងការវាយប្រហារ​ពី​ព្យុះទីហ្វុ​ង Faxai ផងដែរ បណ្តាលឲ្យផ្ទះសម្បែងចំនួន​ ​៣០​.០០​០ខ្នងរងការខូច​ខាត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×