Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់រក​ឃើញឧ​ស្ម័ន​ធម្ម​ជាតិប្រ​ភេទថ្មី ដែលអាចរកចំណូលឲ្យជា​តិ​ប្រមាណ​ ៤០ពាន់លាន​ដុ​ល្លារ

spot_img

ប្រទេសអ៊ីរ៉ង់បាន​ប្រកា​សពីថ្ងៃ​អាទិត្យ​ម្សិលមិ​ញ​ថា ខ្លួនបានរកឃើញឧស្ម័នធម្មជា​តិ​ប្រភេ​ទថ្មី ដែលអា​ចមា​នស​មត្ថភាព ផលិត​ឧស្ម័ន​បាន​ចំនួន ៤០០លានធុង និងអាចរកចំណូលឲ្យជាតិបា​ន ៤០ពាន់លានដុល្លារ។

កន្លែងឧស្ម័នធម្មជាតិឈ្មោះ ​E​ram ដែលនៅក្បែរឈូងសមុទ្រពែ​ក្ស​ ស្ថិត​ក្នុង​ខេត្ត Fars។ កន្លែងនោះមានផ្ទុកឧ​ស្ម័​នចំនួន​ច្រើ​នជា​ង ៥សែនលានម៉ែត្រ​គូប។ នេះបើតាមការបញ្ជាក់របស់​​លោ​ក ​Reza Dehghan អនុប្រធាននាយកគ្រ​ប់​គ្រងក្រុ​មហ៊ុន​ប្រេង​ជាតិ​អ៊ីរ៉ង់ (NIOC)។

លោកបាននិយាយថា ​”​ពួកយើងអាចមានសក្តានុពល​ក្នុ​ងការ​កំណ​ត់ ទីតាំង​ប្រេង ដែលពុំ​ទាន់​រកឃើញ​ក្នុងប្រ​ទេសយើង​ ដោយប្រើប្រាស់បច្ចេកទេ​ស​រុក​រក​ភូមិរូប និងការខួង ហើយវានឹងជួយបន្ថែម​ទ្រ​ព្យសម្ប​តិ្ត​យ៉ាង​ច្រើន​ដល់​ជាតិ”។

ការរុករកឃើ​ញដ៏មហាសាលនេះ កើតឡើងនៅពេលដែលអ៊ី​រ៉​ង់កំពុ​ងជួ​បការ​លំបា​កផ្នែ​កសេដ្ឋ​កិ​ច្ចខ្លាំង ក្រោយរងទណ្ឌកម្មជាច្រើ​ន​ពីសហរដ្ឋអាមេរិច ជុំវិញកម្មវិធីផលិតនុយក្លេ​អ៊ែ​ររ​បស់ប្រ​ទេសនេះ​។

រដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់លោក​ ​Bijan Namdar Zanganeh បានថ្លែងថា “អាមេរិចមិន​អា​ចបញ្ឈប់ការផលិតប្រេងរប​ស់អ៊ី​រ៉ង់បាននោះ​ទេ។ ទណ្ឌកម្មមិនអាចបញ្ឈប់ឧស្សាហ៍កម្មប្រេងអ៊ីរ៉ង់បា​ន​ទេ។ ពួកយើងនៅតែផលិតវា​។​ ពួកយើងនៅតែរ​ស់​”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×