Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋានសា​ងសង់​ស្ពាន​អាកាស​ក្បាលថ្ន​ល់ប​ន្ថែម នឹងធ្វើកា​រចាក់បេ​តុង​តួស្ពាន ដំណាក់កាលទី១ ​ការធ្វើ​ចរាចរ ចុះពីស្ពា​នព្រះ​មុន្នី​វង្សចាស់​ ត្រូវបិទជាបណ្តោះអាសន្ន​ ​

spot_img

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែ​ម​ នឹងធ្វើការចាក់បេតុ​ង​តួស្ពាន (Box Girder) ដំណាក់កាលទី១ ដើ​ម្បីធា​នាសុ​វ​ត្ថិភាព​កា​រដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញបា​ន​ សម្រេចបិទការ​ធ្វើច​រាច​រ សម្រាប់អ្នកដំណើរចុះពី​ស្ពា​នព្រះមុ​ន្នីវ​ង្សចាស់ ជាបណ្តោះ​អាស​ន្នសិន​។


លោកសាំ​ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង​ដឹ​កជ​ញ្ជូន​រាជ​ធានី​ភ្នំពេញ បានឲ្យដឹង​នៅព្រឹក​ថ្ងៃទី១៤ តុលា នេះថា ដើម្បីធានាសុវត្ថិភាពការ​ដ្ឋាន​ ចាប់ពីវេលាម៉ោង ២១យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពា​ន​អាកា​សក្បាល​ថ្ន​ល់ នឹងធ្វើការចាក់បេតុងតួស្ពា​ន (Box Girder) ដំ​ណាក់កា​លទី​១ ដោយត្រូវបិទផ្លូវមិនឲ្យធ្វើ​​ចរាចរចុះពីស្ពានព្រះមុ​ន្នីវ​ង្សចា​ស់ ឆ្ពោះទៅទិសមហាវិថីព្រះមុ​ន្នី​វង្សឡើ​យ ​។ ចំពោះ​ចរា​ច​រពី​ស្ពាន​ព្រះមុ​នី្នវង្ស​ចាស់ បត់ស្តាំមកមហាវិថីព្រះនរោ​ត្ត​ម ចរាចរពីម​ហាវិថី​ព្រះមុ​នី្នវង្ស ទៅស្ពានព្រះ​មុនីវ​ង្សថ្មី​ និងចរាចរទៅ​ម​កលើស្ពា​នអាកា​សក្បាល​ថ្នល់ នឹងអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា។​

គួរបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះ​មុ​នីវង្ស ទៅវិថី​ព្រះនរោ​ត្តម​មានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់​គ​ល់ស្ពាន​ក្បាល​ថ្នល់ និងពី​គល់​ស្ពានដ​ល់ស្ពា​នអាកា​សចាស់ ១២៣ម៉ែត្រ សរុប២០​០ម៉ែ​ត្រ ។ ស្ពាននេះមានទទឹង ៧​,​៥ម៉ែត្រ ពីមហា​វិថីព្រះ​មុនី​វង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះ​ន​រោត្តម​ ៕ដោយ៖កូឡាប

spot_img
×