Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាព​ល​រដ្ឋ​ ស្រឡាញ់​ដើ​មឈើ ដូចស្រឡាញ់កូនចៅ, កូនឈើជាង៣០០ដើម ត្រូវដាំនៅក្បែរស្ពានជ្រោយចង្វា

spot_img

​ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ថ្ងៃចន្ទ ទី១៤ ខែ​តុលា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី​ភ្នំពេញ​ បានអញ្ជើញដឹកនាំដាំដើមឈើប​ន្ថែ​ម នៅ​គល់ស្ពានជ្រោយចង្វា​ទាំងស​ង​ខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង ​ស​រុបចំនួន​៣០​២ដើម ដោយមានការចូលរួមដាំពីមន្ទី​រ​ជំនាញ​ពាក់​ព័ន្ធ និងរដ្ឋបាលខណ្ឌដូនពេញ ដើ​ម្បី​ធ្វើឲ្យតំ​ប​ន់គល់ស្ពានជ្រោយចង្វា ប្រែក្លាយជាឧទ្យានបៃតង និងផ្ដ​ល់ជាម្ល​ប់សម្រា​ប់អ្នកធ្វើដំណើរទាំងអស់។

បើតាម​​ការ​​បញ្ជាក់​ពី​លោក​ ​សំ​ ​សា​មុត​ ​ប្រធាន​អ​ង្គ​ភាព​​សួនច្បារ​ ​និង​រុក្ខជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អភិបាល​រាជធានី​​ភ្នំពេ​ញ​ ​បាន​ជំរុញ​ឱ្យ​អ​ង្គភាព​របស់​លោក​ ​ដាំ​​ដើម​​ឈើ​ប្រណិត​ៗ​នៅ​លើ​សួន​នេះ​ឱ្យ​បា​ន​​ច្រើន​ ​ប្រែក្លាយ​ជា​សួនឧទ្យាន​មួយ​ក​ណ្តា​ល​​ក្រុងភ្នំ​ពេញ​។​ ​ដើមឈើ​ ​ដែល​ត្រូវ​ដាំ​​​មាន​ប្រ​ភេទ​​​ឈើ​ធ្នង់​ ​គគី​រ ​និង​គ្រ​ញូង​។​

​ការរៀបចំ​ឧទ្យាន​តូច​​​នេះ​ ​ដើម្បី​ឱ្យ​រាជធានី​ភ្នំពេ​ញ​ ​ក្លាយជា​ទីក្រុង​ដែល​មាន​ព​ណ៌​បៃត​ង​ ​និង​មាន​បរិស្ថាន​ស្រស់​ល្អ​​ស្អា​ត​ ​ក្នុង​គោលបំណង​ដើ​ម្បី​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​​និង​​អន្ដរ​ជាតិ​ ​ឱ្យ​ចូល​មក​ទស្សនា​កាន់តែ​ច្រើនឡើ​ង​​ថែម​ទៀត៕ដោយ៖កូឡាប

 

 

spot_img
×