Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២នាក់ ប្ដី ប្រពន្ធ ជាមេខ្លោងជួញ​ដូរ​គ្រឿងញៀ​នយ៉ា​ងសកម្ម ត្រូវបានសមត្ថកិ​ច្ច​ ចាប់ផ្ដន្ទាទោស​

spot_img

កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៩ មន្ត្រីនគរបាល
​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន បានកំពុងកសាង​​នី​តិវិធី ដើម្បីបញ្ជូនជនសង្ស័យ​ ២នាក់ជា ប្ដី ប្រពន្ធ ជាមុខសញ្ញាយ៉ាងស​​កម្ម​ ដែលបានធ្វើសកម្មភាពជួញដូរគ្រឿងញៀ​ន​ នៅភូ​មិស្រុក​សន្ទុក ទៅសាលាដំបូងខេត្ត​កំ​ពង់ធំ ដើម្បីចាត់ការបន្ត ។



កិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបាន​ធ្វើឡើ​ងថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង ០០នាទី ដោយមានការសម្របសម្រួល​នី​តិវិ​ធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេ​ត្ត​កំព​ង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី ​លោ​ក
​ឧត្តម​សេនី​យ៍ទោ អ៊ុក កុសល ស្នងការនគរបា​លខេត្តកំពង់​ធំ លោកវរសេនីយ៍​ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំង​គ្រឿ​ងញៀន​ ​បានដឹ​កនាំ​មន្ត្រីកា​រិយា​ល័យ​ប្រ​ឆាំងគ្រឿង​ញៀន សហការជាមួយកម្លាំងអធិការ​ដ្ឋា​ននគ​របាល​ស្រុកស​ន្ទុ​ក ចុះបង្រ្កាបករណីជួញដូ​រ នូវសា​រធាតុ​ញៀនខុ​សច្បា​ប់ ១ករណី នៅចំណុច ភូមិ ចំបក់ជ្រំ ឃុំ ប្រាសាទ ស្រុក សន្ទុក ខេត្ត កំពង់ធំ ។
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្រី ១នាក់ ១-ឈ្មោះ ម៉ៅ មឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ ស៊ីវត្ថា ឃុំ ប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ ។ ២-ឈ្មោះ គួន ខុម ភេទ ស្រី អាយុ ៤៨ ឆ្នាំ រស់នៅភូមិ ស៊ីវ​ត្ថា ឃុំ ប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន​ម្សៅ​ក្រាម​ពណ៌ សថ្លា សង្ស័យ​ជាសារ​ធាតុ​ញៀន ខុស​ច្បាប់ចំនួ​ន១៨ កញ្ចប់ និងទូរស័ព្ទដៃចំនួន​ ១ គ្រឿង ៕ដោយ៖កូឡាប

spot_img
×