Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងពលតូចលេខ៧០ បង្ហាញសាច់ដុំសព្វាវុធជាច្រើន

spot_img

ភ្នំពេញ៖ ក្នុងថ្ងៃខួប២៥ឆ្នាំថ្ងៃកំណើតរបស់កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញនូវអានុភាពកងទ័ព និងសព្វាវុធជាច្រើន តាមរយៈក្បួនព្យុហយាត្រា។ តាមរយៈព្យុហយាត្រានេះ បានបង្ហាញថា កងពលតូចលេខ៧០ ក្នុងរយៈ​ពេល២៥ឆ្នាំមកនេះ ខ្លួនបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូ​មិ។ ជាពិសេសបានបង្ហា​ញសមត្ថភាព របស់កងពលបានពង្រឹងកាន់តែប្រសើ​រ​ ដើម្បីបំពេញការងារ និងភារកិច្ចចូលរួមថែរក្សាស​ន្តិ​សុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពរបស់សង្គម​ជា​តិ។

ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងពិធី និងបានទស្សនានូវព្យុហយាត្រានោះ បា​ន​សម្តែងនូ​វការ​ចាប់អារ​ម្មណ៍ខ្លាំង ទៅលើការបង្ហាញយុទ្ធោបករណ៍ ​និ​ងកងទ័​ព ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ បានចាប់​អារ​ម្មណ៍ខ្លាំ​ង ទៅការបង្ហាញគ្បាច់គុណកងយោធពលខេមរភូមិន្ទ​រ​បស់ក​ងទ័​ព។

លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រងកង​ទ័ព​ជើងគោក មេបញ្ជាការកងពលតូចលេខ៧​០​
ក្នុងខួប២៥ឆ្នាំ នៃថ្ងៃបង្កើតកងពលតូ​ចលេ​ខ៧០ បានប្រកាស​យ៉ាងដា​ច់ណា​ត់ថា ត្រៀមជានិច្ចដើម្បីវាយកម្ទេចរាល់​កា​រឃុប​ ឃិតប៉ុនប៉ងបំផ្លាញសុខ សន្ដិ​ភាព ដែលរកបានមកដោយលំបាក។ នៅ​ចំពោះមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី ​រដ្ឋ​មន្ដ្រីក្រសួងការពារជាតិ អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា លោកឧត្តមសេ​នី​យ៍ឯក ម៉ៅ សុផាន់ បានប្រកាសថា ​ប្តេជ្ញាវា​យកម្ទេច​រាល់កា​រឃុ​បឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្ត​ន៍​ពណ៌ លើទឹក​ដីក​​ម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀត​ជ្រែ​ក កិច្ចការផ្ទៃក្នុងកម្ពុជា​ ​ពីមជ្ឈ​ដ្ឋានខា​ងក្រៅ។ លោកមេបញ្ជាការកងពលតូចលេខ៧០ បានអះអាងទៀតថា កងទ័ពមានចិត្តស្មោះត្រង់ដាច់ខាតចំពោះ ជាតិ​ ​សាសនា​ ព្រះមហាក្សត្រ និងប្តេជ្ញា ការពាររដ្ឋធម្មនុញ្ញ ការ​ពារ​ព្រះមហា​ក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បា​ប់​ ការ​ពារ​សុខស​ន្តិភាព អធិ បតេយ្យភាពបូរណភា​ព​ទឹក​ដីឲ្យ​បាន ស្ថិតស្ថេរ រឹងមាំជាអមតៈ។​

លើសពីនេះ កងពលតូចលេខ៧០ ​នឹង​អនុវ​ត្តន៍ឲ្យបាន​ជោគ​ជ័យ ទៅតាមផែនការកំណែទម្រង់កងយោធព​ល​ខេមរ​ភូមិន្ទ​នយោបាយ​ និងផែនការយុទ្ធសា​ស្ត្រ​ចតុកោ​ណដំណា​ក់កាល​ទី៤ របស់រាជរដ្ឋាភិបា​ល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើ​នមិត្ត​ខាងក្រៅក្នុងស្មារតីឯករាជ្យ ​និងអ​ភិក្រ​មទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គី​ភា​ព ​ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវ​ច្បា​ប់​រដ្ឋ ​សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងប​ទវិន័​យទូទៅ របស់កងយោធពលខេមរភូមិន្ទឲ្យ​បា​នខ្ជាប់​ខ្ជួន​។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានប្តេជ្ញាបន្តយកចិត្តទុកដាក់បំ​ពេ​ញភារ​កិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្ត​ប​ន្ទាប់​ ដោយប្រែ ក្លាយរាល់ភាពប្រឈម ចំពោះមុ​ខ​ឲ្យក្លា​យទៅជា​ចំណុ​ចខ្លាំ​ង ដើម្បីជាខឿនការពារជាតិ​ដ៏​រឹង​មាំ និ​ង​ប្រកប​ដោយកា​រជឿ​ទុកចិត្ត​បំផុត​របស់​ជាតិ មាតុភូមិ និងប្រជាជន។ ប្ដេជ្ញាសម្រេច ឲ្យ បាននូវទិសដៅ​៥ឆ្នាំ​ ២០១៩-២០២៤ របស់កងពល ដោយនឹង​បន្ត​សកម្ម​ភាពម​នុស្ស​ធម៌ ការងារសាងសង់ហេដ្ឋារចនាស​ម្ព័​ន្ធនា​នា លើកកម្ពស់ ជីវភាពរស់នៅរបស់កង​ទ័​ព ​ពង្រឹងគុណភាព និងសម្ថភាពកង​ទ័​ព តាមរយៈការបណ្ដុះ​បណ្ដា​លយោ​ធិនប​ន្ត​វេន និងការធ្វើទំនើបកម្មសម្ភារៈ​ដើ​ម្បីត្រៀ​មខ្លួន​អនុ​ វត្តរាល់បទបញ្ជា​រ​បស់​រាជ​រដ្ឋាភិ​បាល ក្រសួង​ការពា​រជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើង​គោ​ក។

ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់​ ក៏បានសម្ដែងនូវការកោតស​រ​សើរ ដល់កងពលតូចលេខ​៧​០ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯ​ក​ ម៉ៅ សុផាន់ មេបញ្ជាការ ដែលបានកិច្ចខិតខំប្រឹងប្រែ​ង​អភិវ​ឌ្ឍន៍ខ្លួ​ន។ ពិសេសបានដឹកនាំបញ្ជាកងក​ម្លាំ​ង ព្រមទាំងកសាងអង្គភាពកាន់​តែ​រីក​ចម្រើន​ពីមួយ​ថ្ងៃទៅមួ​យថ្ងៃ​ ដើម្បីត្រៀមទទួលរាល់បទបញ្ជារបស់​ប្រ​មុខនៃ​រាជរ​ដ្ឋាភិបា​ល៕ដោយ៖កូឡាប

spot_img
×