Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​បា​មួយ​កន្លែង​នៅ​ឥណ្ឌា សម្លាប់​បុគ្គលិក ៥​នាក់ ដែល​កំពុង​ដេកលក់​

spot_img

បុគ្គលិក​បំរើការ​ក្នុង​បា​មួយកន្លែង​បាន​ស្លាប់​នៅក្នុង​ភ្លើង ក្រោយពេល​អគ្គិភ័យ​បាន​ឆាបឆេះ​កន្លែង​ធ្វើ​ការងារ​របស់​ពួក ខណៈ​ពេល​គេ​កំពុង​ដេក​លង់លក់​នៅពេល​យប់​។​

​អគ្គិភ័យ​បានចាប់ផ្តើម​ឆេះ​នៅ​ម៉ោង ២ និង​៣០​នាទី​ព្រឹក (​ម៉ោង​នៅ​ឥណ្ឌា​) នៅ​បា​មួយ​ឈ្មោះ Kailash ស្ថិត​ក្នុង​ទីក្រុង Bangalore ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​អាជ្ញាធរ​ឥណ្ឌា​បាន​ថ្លែង​ប្រាប់ BBC ថា ការស៊ើបអង្កេត​កំពុង​បាន​ធ្វើឡើង​ដើម្បី​រក​មូលហេតុ​បណ្តាលឲ្យ​មាន​អគ្គិភ័យ​នោះ​។​

​កាលពី ២​សប្តាហ៏​មុន ក៏​អគ្គិភ័យ​ចំនួន ២​ករណី​ផងដែរ នៅក្នុង​ទីក្រុង​មុំ​បៃ បណ្តាលឲ្យ​មនុស្ស​ចំនួន ១៩​នាក់​ស្លាប់​បាត់បង់​ជីវិត​។​

Bangalore គឺ​ជា​ទីក្រុង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​មាន​ការរីកលូតលាស់​ខាង​សំណង់​លឿន​ខ្លាំង នៅក្នុង​រយៈពេល​មួយ​ទសវត្ស​ន៍​ចុងក្រោយ​នេះ​៕ សុភ័ក្ត្រ​

spot_img
×