Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ពា​ណិជ្ជកម្ម និងរដ្ឋបាលខេត្តតាកែ​វ រៀបចំការបោះឆ្នោតជ្រើសរើស​ប្រ​ធានស​ភាពាណិ​ជ្ជកម្មខេត្តថ្មី សម្រាប់អាណត្តិទី១​ ដើម្បីជួយគៀររក​​អ្នកវិ​និយោគ មកជួយដល់ពលរ​ដ្ឋ​ក្នុង​មូល​ដ្ឋាន

spot_img

តាកែវ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត ​បានរៀបចំការ បោះឆ្នោតរយៈពេលពេញ ១ថ្ងៃ ក្នុ​ងគោ​ល​បំណ​ងជ្រើសរើ​សស​មាជិក ជ្រើសតាំងសភាពាណិជ្ជកម្មតំណា​ង​ឲ្យខេត្តតាកែវ អាណត្តិទី១ លើកទី១ ដើម្បី​ជួយគៀ​រគររ​កអ្នក​វិនិយោគ​ចូល​មកវិនិ​យោគក្នុ​ងស្រុក និងជួយដល់ពលរដ្ឋនៅក្នុង​មូ​លដ្ឋាន​មានកា​រងារ​ធ្វើ ។ ការបោះឆ្នោតនេះដែរបាន​ធ្វើ​ឡើង នៅសាលមហោ ស្រពខេត្តតាកែវ ដោយមានការចូលរួមត្រួ​ត​ពិនិ​ត្យលោក វ៉េង សុធី រដ្ឋលេ​ខាធិការ ក្រសួង ពាណិជ្ជកម្ម និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ។


ថ្លែងក្នុងពិ​ធីបោះ​ឆ្នោតជ្រើ​សរើ​សតំណាង​សភាពា​ណិជ្ជ​កម្មនេះដែរ លោក វ៉េង សុធី បានមានប្រសាស​ន៍ថា ការៀបចំបោះឆ្នោតឲ្យមានសភាពាណិជ្ជ​ក​ម្មនៅ​ក្នុង ខេ​ត្តតាកែវ​នេះ គឺក្រសួងកំពុងតែរៀ​ប​ចំឲ្យមា​នស​ភាពាណិជ្ជ​កម្មគ្រ​ប់រា​ជធានី ខេត្ត ទាំងអស់ នៅទូទាំងប្រទេស ​ព្រោះ​មិនចង់​ឲ្យមាន​សភាពា​ណិជ្ជ​កម្មនៅ​ខេត្តខ្លះ មានតែពីរឬបីខេត្តនោះទេ ​ពោលគឺមានសភាពាណិ​ជ្ជ​កម្ម​ ថ្នាក់ខេត្តឲ្យដាច់ពីគ្នា ​ ហើយ​នៅក្នុង​ការបោះឆ្នោ​តនេះដែរ យើងមានបេក្ខជនដែលឈរ​ឈ្មោះ​ជាប្រ​ធាន អនុប្រធាន និងសមាជិកសភាពាណិជ្ជកម្ម​ខេ​ត្ត ​មានចំ​នួន១៥រូប លើបេក្ខជនដែលឈរ​ឈ្មោះ​ ១៧រូប និងមានអង្គបោះឆ្នោតជាអាជីវ​ករ និងពាណិជ្ជករក្នុ​ង​ខេត្ត​ ចំនួន ២១០នាក់ ផងដែរ ដែលបានចូ​ល​មកបោះ​ឆ្នោតជ្រើ​សតាំង​នេះ ។
លោករដ្ឋលេខាធិការ បានបន្តថា តួនាទីសភាពាណិជ្ជកម្ម​ ​គឺធ្វើ ការទំនាក់ ទំនងជាមួយនឹង​ប្រ​ភព​សេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស​ ​ដើម្បីស្រ​ង់យក​ព័​ត៌មាន ដែលពាក់ព័ន្ធ នឹង ការអភិវឌ្ឍន៍ ​សហគ្រា​សជា​តិ បង្កើនប្រសិទ្ធភាព សហគ្រាសទាំងឡាយ ដើម្បី​ជា​ផល​ប្រយោជ​ន៍ខាង​វិស័យ ពាណិជ្ជកម្ម ឧស្សាហ៍កម្ម កសិកម្ម​ សិប្បកម្ម សេវាកម្ម និងសេដ្ឋ​កិច្ច​ទូទៅ ដូចជា ការ រៀបចំផ្សព្វផ្សាយនូវ​ ​ស្ថិតិពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ចការស្រាវ​ជ្រា​វ ពិចារណាលើបញ្ហាសេដ្ឋកិច្ច ​និ​ងពាណិ​ជ្ជក​ម្ម ការ លើកតម្កើនផ្នែ​កទេ​ស​​ចរ​ណ៍ ។ ជាមួយគ្នានេះ សភាពាណិជ្ជក​ម្ម​ ក៏បានផ្ដល់ជូនរាជរដ្ឋាភិបា​ល​ និង អាជ្ញាធរ ខេត្ត-ក្រុង នូវយោបល់ព័ត៌មាន​ទាំ​ងឡា​យ ស្តីពីបញ្ហាពាណិជ្ជកម្ម​ ​ឧស្សាហ៍កម្ម កសិកម្ម សិប្បកម្ម សេវាកម្ម ផងដែរ ។
លោក​វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជ​ក​ម្ម បានមានប្រសាស​ន៍​ថា ការបង្កើតឲ្យមា​ន សភាពាណិជ្ជកម្មនៅថ្នាក់ខេ​ត្ត​នេះ គឺ​មានភា​រកិច្ចទា​ក់ទាញអ្ន​កវិនិ​យោគធំៗនៅ ក្រៅប្រទេស មកវិនិយោគ នៅក្នុង ខេត្តរបស់ខ្លួន ឬក៏​អា​ចធ្វើការ​ទំនាក់ទំន​ងទៅកា​ន់សភា​ពាណិ​ជ្ជកម្ម ខេត្តផ្សេងៗបាន ហើយក៏អាច ទាក់ទង ទៅ កាន់សភាពាណិជ្ជ​កម្ម​នៅក្រៅប្រ​ទេសផ្សេ​ងទៀត​ក៏បានដែរ ពោលគឺយើងដឹងថាហើយដែរ ​ឲ្យ​តែអ្នក​វិនិយោ​គិនបរទេសចង់វិនិយោគនៅខេត្តណាមួយ​ ​គឺគេនឹងមក ទាក់ ទងប្រធានសភាពាណិជ្ជ​ក​ម្មខេត្តនោះ ​ដើម្បីធ្វើការទំនាក់ទំនងគ្នា​រ​កស៊ី ពិសេសគឺការទុក​ចិ​ត្តគ្នា​ទៅវិ​ញ ទៅមក មួយវិញទៀតប្រធាន​ស​ភាពាណិ​ជ្ជកម្ម​ខេត្ត​ ក៏ត្រូវតែជួយជំរុញ​ និងសម្របសម្រួល​ទំ​ហំពាណិ​ជ្ជក​ម្ម។
ក្នុងនោះដែរលោកអ៊ូច ភា អភិបាលខេត្តតាកែវ បានចា​ត់ទុ​កសភា​ពាណិជ្ជ​កម្ម ខេត្តតាកែវថ្មី លោក ជីប ភក្តីភាព ដែល​បា​នជាប់​ឡើងពី​ការបោះឆ្នោ​តគាំ​ទ្រ គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុ​ង​ខេត្ត ដែលបានទាក់ទាញ កា​រ​វិនិ​យោគ ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចខេត្តឲ្យមានកា​ររីក​ចម្រើន ស្របតាមគោលនយោបាយរបស់រា​ជ​រដ្ឋាភិ​បាល​កម្ពុជា ដែលមាន សម្តេច តេជោ ហ៊ុន សែន ជា​នាយ​ករ​ដ្ឋមន្ត្រី ដើម្បីបង្កើតការងារលើក​ក​ម្ពស់ សហគ្រាសធុនតូច និ​ងមធ្យ​ម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែ​ងនិ​ងជា​ក្បាលម៉ា​ស៊ីនដ៏​សំខាន់ ក្នុងការជួយជំរុញសេដ្ឋកិច្ច​ក្នុ​ងខេ​ត្ត ឲ្យមាន ដំណើរ ការ បានឆាប់រហ័សបន្ថែមទៀ​ត​។ មួយវិញទៀត គ្រប់សមាជិកសភាពពាណិជ្ជ​ក​ម្មទាំ​ងអស់ នៅក្នុង​ខេត្តត្រូ​វតែមូល​ម​តិគ្នា ឯកភាពគ្នាជាធ្លុងមួយ ពិ​សេស​ត្រូវតែរួ​មសាមគ្គី​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ហើយ ត្រូវតែផ្តល់ ភាពទំនុកចិត្ត និង​សង្ឃឹម​ទៅដល់​អ្នកវិនិ​យោគទុក ដែលមានបំណងចង់មករក​ស៊ី​បណ្តាក់​ទុន នៅក្នុងខេត្ត តាកែវ របស់យើង ហើយក៏ត្រូវ​ចេះ​គៀរគ​ររក អ្នកវិ និយោគ ឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យបងប្អូន ​ ប្រជាពលរដ្ឋ មានក្តីសង្ឃឹម​ និង​ជឿជាក់​មកលើ សភាពាណិជ្ជកម្មខេត្តថ្មី ។
បន្ទាប់ពី​ត្រូវបានតែងតាំងជាប្រ​ធា​នសភា​ពាណិ​ជ្ជកម្មប្រ​ចាំខេត្ត​តាកែវ លោក ជីប ភក្តីភាព បានធ្វើការប្តេជ្ញាចិ​ត្ត​ដោយខិ​តខំឲ្យ​អស់ពី​សមត្ថភាព និងលទ្ធភាពដែលមាន ដើ​ម្បីបំពេញភារកិច្ចរបស់​អ​ង្គភាព​នៃស​ភាពាណិជ្ជក​ម្មខេត្ត បោះជំហានឆ្ពោះទៅរក ភាពជោគ​ជ័យ​មួយ​ គឺផ្តល់ជូនជាវិជ្ជមាន​ចំ​ពោះប្រជា​ពលរដ្ឋ​ក្នុងខេ​ត្តតាកែវ សមស្របទៅនឹងគោល ​នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុ​ជា ​ដែល​មានសម្តេ​ច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ​៕ ដោយ៖តាកែវ

spot_img
×