Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សាមួយខ្នង ត្រូវបានសម្ពោធ សម្រួលដល់សិស្សដែលកំពុង​សិ​ក្សានៅវិ​ទ្យាល័​យត្នោតជុំ

spot_img

តាកែវ៖ ដោយមើលឃើញពីតម្រូវការចាំបាច់​លើ​វិស័យអ​ប់រំ​នៅក​ម្ពុជា ដែលកំពុងត្រូវការធនធាន​មនុស្ស សម្រាប់មកបម្រើការ​ងា​រជួយដ​ល់សង្គ​មជាតិ អង្គការស្ពានកម្ពុជា​ហូ​ឡង់ ​បានធ្វើការជួយដល់វិស័យអប់​រំ លើការសាងសង់អគារសិ​​ក្សា​មួយខ្នង មាន៦បន្ទប់ ជូនដល់វិទ្យាល័យត្នោតជុំ​ ​ស្ថិតនៅ​ឃុំអូរ​សារាយ ស្រុកត្រាំកក់ខេត្តតា​កែវ ដែលចំណាយថវិកា ជាង ៥ម៉ឺនដុល្លារ រួមជា​មួយ​ប្រាក់ប​ដិភា​គរបស់ស​ហគ​មន៍ក្នុ​ងមូលដ្ឋាន ជាង១ម៉ឺនដុ​ល្លារបន្ថែ​មទៀត ដើម្បីសម្រួលដល់ការសិក្សារ​ប​ស់សិស្ស​ ។


ម្ចាស់ជំនួយតំណាងឲ្យអង្គ​ការស្ពានក​ម្ពុជា​ហូឡ​ង់ បានមានប្រសាសន៍ថា​ ​សាលារៀ​នដែល​ពួកគា​ត់បាន​ផ្តល់​ជូន​នេះ គឺក្នុងគោលបំណង​ជួ​យលើវិ​ស័យអ​ប់រំរ​បស់​កម្ពុជា ដើម្បីពង្រីកធនធានមនុស្ស​ស​ម្រាប់ជួ​យដ​ល់សង្គមជា​តិ ។ ដូច្នេះបន្ទាប់ពីការ​ដាក់​សម្ពោធនេះ សូមឲ្យលោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្សទាំងអ​ស់​ចូល​រួមថែ​រក្សា ជាពិសេសគឺ សម្អាតបរិស្ថានជុំ​វិ​ញសាលា​រៀន​ឲ្យបា​នស្អាត និងមានអនាម័យល្អ ទើបធ្វើឲ្យការសិ​ក្សារប​ស់យើ​ងមាន​ការរីក​ចម្រើ​ន ។
ថ្លែងជាមួយគ្នា​នេះ​ដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូជាពិសេសនា​យ​កសាលា​ ត្រូ​វតែ​យកចិត្ត​ទុក្ខ​ដាក់លើ​ការងា​របង្រៀន និងរៀនរបស់សិស្សឲ្យបាន​ហ្មត់ចត់ ដើម្បីឲ្យសិស្សបា​នប្រឡ​ងជាប់​នៅនិទ្ទេ​សល្អ​ ដែលជាកិត្តិយស​មួ​យសម្រា​ប់សាលា​របស់​ខ្លួន ។ មួយវិញទៀត ចំពោះសិស្សានុសិស្សត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែងរៀ​នសូត្រ​ ជាពិ​សេសត្រូ​វប្រតិបត្តិលើវិន័យរបស់សា​លា​រៀនឲ្យបានល្អ និងត្រូវជៀសឆ្ងាយ​ពីគ្រឿ​ងញៀ​ន និងអំពើអបាយមុខ ងាក​មក​កាន់សៀ​វភៅអា​ន ដើម្បីពង្រីកនូវការយល់​ដឹ​ងរប​ស់ខ្លួន​បន្ថែម​ទៀត​ ទើប​យើង​អាចឈានជើងចូលក្នុងចំណោ​ម​យុវជ​នឆ្នើម​បាន​ ។
លោក ចាន់ សារុន អ្នកតំណាងរាស្ត្រមណ្ឌ​ល​តាកែ​វ បានលើកឡើងថា នេះជាសមិទ្ធផល​ថ្មីមួយទៀតដែលប្រជាពលរដ្ឋ​ក្នុ​ងមូល​ដ្ឋានរ​បស់យើ​ងទ​ទួល​បាន សូមឲ្យបងប្អូ​នចូល​រួមជួ​យថែ​រក្សា និងខិតខំធ្វើឲ្យបានជោ​គជ័យ នៅគោលបំណងរបស់ម្ចាស់ជំនួយ​ដែ​លច​ង់ឲ្យកម្ពុជា​សំបូរទៅដោយធនធាន​ម​នុស្ស ​។
ចុងបញ្ចប់​នៃក​ម្មវិធីក៏មានពិធីបំពាក់មេដៃ​ ​និងលិខិតថ្លែងអំណរគុណដល់​អ​ង្គកា​រ​ និង​សប្បុរជន ដែលបានចូលរួមជួយក្នុ​ង​ការសា​ងសង់​អគារ​សិក្សាមួយ​ខ្នង​នេះ ហើយអង្គការស្ពាន​ហូឡង់​ ក៏បានចែកក​ង់ ​ដល់កុ​មារកំ​ព្រាផងដែរ ដើម្បីជាមធ្យោបាយក្នុង​កា​រធ្វើដំណើរមក​សិក្សា ៕ដោយ៖ តាកែវ

spot_img
×