Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងដៃ​គុជ​ភូមា​មានតម្លៃ​ដល់​ទៅ 500.000$

spot_img

“Burmese Jadeite” គុជ បៃតង​របស់ ភូមា ជា​រ៉ែ​មានតម្លៃ​មួយ​ប្រភេទ​នៅ​តំបន់ភ្នំ​ក្នុងប្រទេស​ភូមា ជាទូទៅ​គេ​យក​វា​មក​ធ្វើជា​គ្រឿងអលង្ការ មានដូចជា​ចិញ្ចៀន បន្តោង​ខ្សែក ក្រវិល តែ​ភាគច្រើន​គេ​និយម​ធ្វើជា​កងដៃ​។ ហើយ​តម្លៃ​របស់​គុជ​គឺ​វា​ស្ថិតនៅលើ ពណ៌ ទឹក​(​ថ្លា​ប៉ុណ្ណោះ​) ភាព​រឹង និង ការ​ភ្លឺ​របស់​វា ដែលជា​ការកំណត់​តម្លៃ​និង​កម្រិត​របស់​វា សម្រាប់​កម្រិត​ល្អ​បំផុត (grade-A)

ក្រោម​បន្តិច​គឺ (grade-B)

គឺ​ត្រូវបាន​គេ​យកទៅ​ត្រាំ acid ដើម្បី​លាង​ពណ៌ បន្ទាប់មក​យកទៅ​ត្រាំ​ក្នុង epoxy resin ព្រម​និង​ការដុត​កំដៅ​ដើម្បី​ធ្វើអោយ​វា​រឹង ទោះបីជា​ការកែច្នៃ​នេះ​អាចជួយ​អោយ​វា​មាន​ពណ៌​ដូច​គុជ​ហើយ​ថ្លា​ជាង​មុន តែ​វា​បានធ្វើអោយ​ការ​ធន់​នឹង​ភាពរឹងមាំ​បាន​ថយចុះ តែ​វា​ក៏​នៅតែ​រាប់​ជា​គុជ​ធម្មជាតិ ដោយសារ​វា​មិនបាន​លាប​ពណ៌ ចំណែកឯ (grade-C)

វា​ជា​ថ្ម​ដែល​បានដាក់​ពណ៌​អោយ​ដូចជា​គុជ ហើយ​វា​មិនមាន​តម្លៃ​ឬក៏​គុណភាព​នោះទេ ចំពោះ (grade-B+C)

គឺជា​របស់​ច្នៃប្រឌិត​ទាំងស្រុង (grade-D) គឺ​មិនមែនជា​គុជ​នោះទេ តែ​វា​ជា​ថ្ម​ដែល​មើលទៅ​ដូចជា​គុជ​ដែល​គេ​យកទៅ​បន្លំ​ធ្វើជា​គុជ​។ (​នៅមាន​ត​)​​ដោយ​: ក្ខិ​ណី​

 

spot_img
×