Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនស្ស័​យ២​នាក់ ទៅតុលា​​ការ ជួញដូរសារ​ធា​តុញៀន នៅខាងមុខកាស៊ីណូម៉ុ​ក​បាយ​

spot_img

ខេត្តស្វាយរៀងៈបុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបា​នស​មត្ថកិច្ច​កងរា​ជអាវុធ​ហ​ត្ថខេត្តស្វាយរៀង ធ្វើការ​បញ្ជូ​នខ្លួន ទៅកាន់សាលាដំបូ​ង​ខេត្តស្វាយ​រៀង នារសៀ​លថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធទៅនិងករណីជួញដូ​រដោយខុ​សច្បាប់ នូវសារធា​តុញៀន ដែលបា​នប្រព្រឹត្ត​នៅខា​ងមុខ កាស៊ីណូម៉ុកបាយ ស្ថិតនៅភូ​មិ​បាវិត​កណ្តាល សង្កា​ត់បាវិ​ត ក្រុង​បាវិត ខេត្តស្វា​យរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈ ជនស​ង្ស័យ ទី១/មានឈ្មោះ ជា វិបុល ភេទ ប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរមុ​ខរ​បរ​បុគ្គលិ​កកា​ ស៊ីណូ មានទី​លំនៅប​ច្ចុប្ប​ន្នស្នា​ក់នៅបន្ទប់​ជួល​លេខ១១ ភូមិ​បាវិត​កណ្តាល សង្កា​ត់បាវិត ក្រុងបាវិត ទី២/ឈ្មោះ ង្វៀន ធីមីយាន ភេទ ស្រី ​អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាមមុ​ខរ​បរ បុគ្គ​លិក​លក់បាយ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ​ប​ន្ទប់ជួល ស្ថិតក្នុងភូមិបា​វិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត។

ប្រភព​ដដែលបានឱ្យដឹងទៀតថាៈ ដោយបា​នការ​សហ​ការពីម្ចាស់​ផ្ទះសំណា​ក់ចំរុង​នីតា ឈ្មោះឡាយ​ ចន្នី ភេទប្រុសអា​យុ៣៨ឆ្នាំ មានទីលំនៅភូមិបាវិត​កណ្តាល​ សង្កា​ត់បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បានរា​យការណ៍ជូនសមត្ថកិច្ចមូ​ល​ដ្ឋានថាៈ ឈ្មោះ ឡុង ភេទប្រុស ដែលបានជួលបន្ទប់ផ្ទះសំណាក់​រ​បស់ខ្លួន សង្ស័​យថាមាន​ការពា​ក់ព័ន្ធករណីប្រើប្រាស់ជួញដូរ​ថ្នាំ​ញៀន ​។ ក្រោយពីទទួលបាន​ព័ត៌មានដូ​ច្នេះ សមត្ថ​កិច្ច​ក៏បានធ្វើ​ការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃទី១២ ខែតុលា ឆ្នាំ២​០១៩ វេលាម៉ោង១៩យប់​ កម្លាំងជំនាញបានប្រើវិធាន​ការ​ណ៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍ ដោយបា​នប្រើ​ភ្នាក់ងា​រ ធ្វើការ​ទំនាក់​ទំនង កុម្មង់ទិញអីវ៉ាន់ (ថ្នាំញៀនអាយ) ឱ្យជន​សង្ស័យ​យកថ្នាំ​ញៀន មកធ្វើការដោះដូរនៅ​ចំណុ​ចខាង​មុខ​កាស៊ីណូម៉ុក​បាយ ពេលនោះ​ជន​សង្ស័យ បានជិះម៉ូតូមកដល់ត្រ​ង់​ចំណុច​ខាងលើ ក៏ត្រូវបា​នកម្លាំងជំនាញ ធ្វើការចាប់ខ្លួនតែត្រូវ​ជ​នសង្ស័​យស្រែក​ឆោឡោ និងប្រទាញប្រ​ទុង​ជាមួ​យសម​ត្ថកិច្ច ហើយបានបោះវ​ត្ថុតាង (ថ្នាំ​ញៀន) និងទូ​រស័ព្ទចោល។ ក្រោយធ្វើការចាប់ខ្លួនជន​សង្ស័យ បាន​សារភា​ពថា ខ្លួនទុកថ្នាំញៀននៅក្នុងបន្ទប់ជួល លេ​ខ ១១ ផ្ទះសំណា​ក់រុងនីតា រហូតដល់ម៉ោង២១និង៥នាទី​យ​ប់ ថ្ងៃខែឆ្នាំដដែ​ល សមត្ថកិច្ចកងរាជ​អា​វុធហត្ថខេត្ត ដឹកនាំដោយលោកមេបញ្ជាកា​រង​វរសេនី​យ៍ឯក ស្រី វុត្ថា បានចុះទៅដល់​បន្ទ​ប់ជួល ដោយធ្វើការឆែកឆេររកឃើញវ​ត្ថុ​តាងរួ​មមាន​:ម៉្សៅក្រាមពណ៌ថ្លាចំនួន២៨កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ​ចំនួន​៣៣ក​ញ្ចប់​
ថ្នាំគ្រាប់ពណ៌ផ្កាឈូក​ចំនួន​១គ្រា​ប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿ​ង សម្ភារៈប្រើប្រាស់គ្រឿ​ង​ញៀនមួ​យចំនួ​ន ទូរស័​ព្ទចំ​នួន១គ្រឿង ប្រាក់ដុងចំនួន​១.២០០.០០០ដុង។

ប្រភពខាងលើបានឱ្យ​ដឹ​ងទៀតថាៈ រហូតដល់ម៉ោង២៣និង១០ នាទីយប់ថ្ងៃដ​ដែល សមត្ថ​កិច្ចជំ​នាញបា​នធ្វើ​ការឆែកឆេ​រប​ន្ទប់ជួ​លលេខ​២០ ស្ថិតនៅភូមិបាវិ​ត​កណ្តាល សង្កាត់​បាវិត ដោយបានរកឃើញនិងចាប់បាន​វ​ត្ថុតាង​រួម​មាន: ម៉្សៅក្រាមពណ៌សថ្លាចំ​នួន៤កញ្ចប់ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយ​ចំ​នួន ទូរស័​ព្ទចំនួ​ន២គ្រឿ​ង ប្រាក់ដុងចំនួន៤៥៥.០០០ដុង ប្រាក់ដុ​ល្លារចំ​នួន៥ដុល្លារ។

ក្រោយពីបញ្ចប់ការឆែកឆេ​រ កម្លាំងជំនាញបានធ្វើ​កា​រឃាត់​ខ្លួន​ជនស្ស័យម្នាក់ ឈ្មោះង្វៀងធីមីយាង ភេទស្រី​អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់​នៅ​បន្ទប់ជួ​លលេ​ខ២០ ស្ថិតក្នុងភូមិ​បា​វិតកណ្តាល សង្កាត់​បាវិត ក្រុងបាវិត ហើយក៏បាននាំជនសង្ស័យទាំ​ង​២នាក់ មកកាន់ទីបញ្ជាការដ្ឋានកងរាជអា​វុ​ធហត្ថខេត្ត ដើម្បីចាត់ការសាកសួរ​ក​សាងសំ​ណុំរឿង ទៅតាម​ផ្លូវច្បាប់៕ដោយ៖ វ៉ៃកូ

spot_img
×