Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ដែល​បាន​ខ្ចីលុយ​គេ​ជាង​៧​ម៉ឺន​ដុល្លារ គេចវេះ​មិន​សង​

spot_img

​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ បានធ្វើការ​ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ និង​រំលោភ​លើ​ទំនុកចិត្ត យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ដ្រី​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ហេង សេដ្ឋា​លីដា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ដោយឡែក ប្ដី​របស់​ស្ដ្រី​រូបនេះ ឈ្មោះ អ៊ាង ម៉េង​យូ ក៏ត្រូវ​តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ផងដែរ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត ជនរងគ្រោះ​បាន​រៀបរាប់ថា ឈ្មោះ ហេង សេដ្ឋា​លីដា និង​ប្ដី​ឈ្មោះ អ៊ាង ម៉េង​យូ បាន​ខ្ចីលុយ​របស់ខ្លួន ជាង​៧​ម៉ឺន​ដុល្លារ លុះដល់​ថ្ងៃ​កំណត់​ត្រូវ​សង​បែរជា​គេចវេះ ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​ជំនាញ​តែម្ដង​។ ក្រោយ​ធ្វើការ​សួរនាំ នៅពេលនេះ​ស្ដ្រី​ខាងលើ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×