Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្តើម​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ព្រះ រាជពិធី​បុណ្យអុំទូក​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​នៅ​ព្រះរាជ​ពិធីបុណ្យ​នេះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង ពី​ការ​រឹត​ប​ន្តឹ ង​សន្តិសុខ​សណ្តាប់​យ៉ាង​តឹងរ៉ឹង​ជ​ទីបំផុត​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ថ្ងៃទី​១០ , ១១ និង​ថ្ងៃទី​១២ ខែវិច្ឆិកា​ខាងមុខនេះ ដោយមាន​ការពង្រាយ​ក​ម្លាំ​ង​ដើរល្បាត និង​ដាក់​បុ​ស្តិ៍​ឈរជើង​ការពារ​២៤​ម៉ោង លើ​២៤​ម៉ោង​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​ក្រៅ​បរិវេណ​កន្លែង​ប្រារព្វ​ពិធី​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ផែនការ​ការពារ​និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​នាឱកាស ព្រះរាជ​ពិធីបុណ្យ​អុំទូក​ជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៤​ខែតុលា​នៅ​សាលា​រាជធានី​ភ្នំពេញ លោក អភិបាល​បាន​បញ្ជាក់ថា ការរៀបចំ​ផែនការ​ការពារ​និង កម្លាំង​ការពារ​សន្តិសុខ​នេះ​គឺ​ដើម្បី​រៀបចំ​ជាមុន​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​បទល្មើស ការបង្ក​ចលាចល​និង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី ខណៈដែល​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​មនុស្ស​ចូលរួម​ច្រើន​ងាយ​ប្រឈម​ភាព​ងាយ​រងគ្រោះថ្នាក់​កើតឡើង​ច្រើន​ជាយថាហេតុ​។​

លោក បាន​បញ្ជាក់ថា ដើម្បី​ធានា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ផែនការ​របស់​រាជធានី​ភ្នំពេញ​ក៏បាន រៀបចំ​ជា​គណៈកម្មការ​ជាច្រើន​ទៀត ដូចជា​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ គ្រប់គ្រង​កន្លែង​ចំណតទូក​និង ក្រុម​កីឡាករ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តំបន់​សប្បាយភាព និង គណៈកម្មការ ផ្សេងៗ​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×