Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ និង​វាយ​ប្លន់​ជនជាតិ​ចិន​ដូចគ្នា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ក្រោយ​ធ្វើសកម្មភាព​លួច​កាច់​បំបែក​សោ​-​ក​ម៉ូតូ និង​វាយ​ប្លន់​ជនជាតិ​ចិន​ដូចគ្នា​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ម្តុំ​ឧតុនិយម សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​មាន ​៖ ​ឈ្មោះ Zhou Wen អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៤​សង្កាត់​៤ ក្រុងព្រះសីហនុ​, ឈ្មោះ Tan Bei អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២​សង្កាត់​២ ក្រុងព្រះសីហនុ​, ឈ្មោះ Lin Wei អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ឈ្មោះ Li HongLiang អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៤​សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ចាប់បាន​វត្ថុតាង​រួមមាន​៖ ឧបករណ៍​សំរាប់​ចម្លង​សោរ​, ឧបករណ៍​សំរាប់​ឆ្កឹះ​សោរ​, សក់​ក្លែងក្លាយ​ចំនួន​២ (​សំរាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​), ស្រោម​មុខ​ខ្មៅ ឃើញតែ​រង្វង់​ភ្នែក​ចំនួន​៤(​សំរាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​), ដំបង​ដែក​រលាស់​ចំនួន​២​ដើម​, មួក​ចំនួន ៣, ពិល​ឆក់​ចំនួន​១, វិទ្យុទាក់ទង​ចំនួន​១, ម៉ាស៊ីន​ឆូត​លុយ​ចំនួន​១, លិខិតឆ្លងដែន ចំនួន​២​ច្បាប់​, ផ្លែ​កាច់​សោ​-​ក​ម៉ូតូ​ចំនួន​១៤ ផ្លែ​, ដង​សំរាប់​កាច់​បំបែក​សោ​រក​ម៉ូតូ​លេខ​៨ ចំនួន​២​ដើម​, ដែក​កាច់​បំបែក​សោ Solex ២​ដើម​, ឧបករណ៍​សំរាប់​បើក​Lock សន្ទះ​សោរ​ម៉ូតូ​១, ម៉ាស់​ចំនួន​១០, សោរ​ម៉ូតូ​ចំនួន​៣, សោរ​អក្សរ T ចំនួន​២, ឧបករណ៍​សំរាប់​បំបែក​កញ្ចក់​រថយន្ត​ចំនួន ១, ឧបករណ៍​សំរាប់​ផ្តាច់​ប្រព័ន្ធ Lock រថយន្ត ចំនួន​១, ឧបករណ៍​សំរាប់​កាច់​បំបែក​សោរ​ទូរ​ដែក​ចំនួន​១, ឧបករណ៍​សំរាប់​ឆ្កឹះ​សោរ​ទា្វរ​រថយន្ត​, ទ្វារផ្ទះ​, សោរ​ម៉ូតូ​, សោរ​ផ្ទះ​មួយចំនួនធំ និង​ម៉ូតូ​ម៉ាក Air Blade ចំនួន​៦​គ្រឿង​។​

​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×