Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​ពន្លក​ថ្មី​កញ្ញា ញឹម​សួន សោភាទេពី យក​បទ​ស្ពាន​អូ​តា​គី​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង់ ប៊ុន​ឈឿន​មក ​Cover​ កាឡៃ​កែ​ប៉ា​រ៉ូ​ និង​ចង្វាក់​ ឥឡូវ​ក្រុមគ្រួសារ​កវី គង់ ប៊ុន​ឈឿន ​ចេញ​ប្រតិកម្មឲ្យ​ទទួលខុសត្រូវ (វីដេអូ)

spot_img

​ភ្នំពេញ​៖ កវី​ម្ចាស់​ស្ទឹង​សង្កែ​គង់ ប៊ុន​ឈឿន​ជា​អ្នកនិពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​កាលពី​ជំនាន់​សង្គមរាស្ដ្រនិយម​សម្ដេច​តា​។ ការនិពន្ធ​បទ​ចម្រៀង​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​រូបនេះ​មិនមែន​និពន្ធ​អោយតែបាន​ដូច​អ្នកនិពន្ធ​សព្វថ្ងៃនេះ​នោះទេ ដោយ​និពន្ធ​ចេញ​ជា​បទចម្រៀង​មួយ​បទៗ​គាត់​បាន​ចំណាយ​ពេលវេលា​យ៉ាងយូរ ប្រើពាក្យ​កាព្យ​ឃ្លោង មាន​ជួន ផ្ទួន រណ្ដំ​សុទ្ធ​តែមាន​អត្ថន័យ​នឹង​អត្ថរូប​ទាំងអស់ មិនមែន​ដូច​បទ​ចម្រៀង​សព្វថ្ងៃ​និពន្ធ​ពាក្យ​ជួន​អោយតែបានៗ​ស្ដាប់​មិន​យល់​នោះទេ​។​

ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​គង់ ប៊ុន​ឈឿន​មាន​ច្រើន​ខ្លាំងណាស់​សុទ្ធតែ​បទ​ល្បីៗ​។​ក្នុងចំណោម​បទ​ល្បីៗ​ដែល​កវី គង់ ប៊ុន​ឈឿន​បាន​និពន្ធ​មាន​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ស្ពាន​អូ​តា​គី​ដែល​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស​ស៊ិន ស៊ី​សាមុត​មាន​ភាពល្បីល្បាញ​ខ្លាំង​តាំងពី​ជំនាន់​មុន​ដល់​ជំនាន់​នេះ​ចម្រៀង​មួយ​បទ​នេះ​នៅតែ​ល្បី​ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​យ៉ាងច្រើន​នៅតែ​បន្ត​ស្ដាប់​បទ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​ស្របពេល​ដែល​បទ​ស្ពាន​អូ​តា​គី​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ស្រាប់តែ​តារាចម្រៀង​ពន្លក​ថ្មី​កញ្ញា ញឹម​សួន សោភា ទេពី បាន​យក​បទ​ស្ពាន​អូ​តា​គី​ដែល​បានប្រគល់​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​ចំនួន​១៣​បទ​ដែលជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​ដោយ​កវី គ​ង្គ ប៊ុន​ឈឿន​ទៅ​ឲ្យ​ភរិយា​របស់គាត់​គឺ​លោកស្រី​គាត គឹម​លន​តាម​ការស្នើសុំ ទៅ​ច្រៀង ​Version ​ថ្មី​បែប​មនុស្ស​ស្រី​ដោយមាន​កែ​ប៉ា​រ៉ូ​ខ្លះៗ​ដូចជា​អូន​ជា​កម្មករ​រោងចក្រ​កំសត់​ជាដើម ដោយ​មិនបាន​សុំ​សិទ្ធិ​ពី​ក្រុមគ្រួសារ​របស់​កវី ម្ចាស់​ស្ទឹង​សង្កែ គង់​ប៊ុន​ឈឿន​ឡើយ​។​

ទាក់ទង​នឹង​បទ​នេះដែរ ក្រុមគ្រួសារ​របស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​ឈ្មោះថា “​គ​ង្គ ប៊ុន​ឈឿន Kong Bunchhoeun”​កាលពី​ថ្ងៃទី​១៣ ខែតុលា​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការយក​បទ​នេះ​កែ​ឡើងវិញ ស្នើ​ឲ្យ​ចេញមុខ​មក​ទទួលខុស​ត្រូវ នៅមុខ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×