Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះផ្ទះ១​២ខ្ន​ង​នៅ​​ក្រុ​ង​ប៉ោ​យប៉ែ​​ត ​ស្លាប់មនុស្សម្នា​ក់

spot_img

បន្ទាយ​មាន​ជ័យ ៖ អគ្គិភ័យ​យ៉ាង​សាហា​វ​​នៅ​​ក្រុង​​ប៉ោយប៉ែ​​ត ​ហើយព្រឹកនេះស​មត្ថកិច្ច​បានរ​កឃើញ​សពម​នុស្ស​ម្នាក់ និងឆេះខ្ទេចផ្ទះអស់១២ខ្នង​ ​នៅយប់អធ្រា​ត្រ​​ថ្ងៃ​​ទី​១៤ តុលា ២០១៩ ប៉ុន្តែមិន​​ទា​ន់​​ដឹង​ពី​​ទំហំ​ខូ​ចខា​ត​​ទាំងស្រុង​​នៅឡើយ​​ទេ។

ផ្ផ្ទះពលរដ្ឋ​១២ខ្នង ​រង​ការ​ឆាបឆេះ​យ៉ាង​​ស​ន្ធោសន្ធៅ​​ ក្លាយជា​ផេះ​ផង់ នៅ​​ជិត​ពាក់កណ្តាល​អធ្រាត្រ​យប់​​ថ្ងៃ​​ទី​១៤ តុលា​នេះ នៅ​ភូមិ​គីឡូម៉ែត្រ​​លេខ​​៤ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោ​យ​​ប៉ែ​ត បន្ទាប់​ពី​រថយន្ត​​​មួយ​​គ្រឿង ​ពន្លះ​​គ្នា​ជា​មួយ​​រ៉ឺ​ម៉​ក​ម៉ូ​តូ​កង់​បី​លក់​មីឆា និង​​បណ្តា​ល​ឲ្យ​​មនុ​ស្ស​ម្នាក់​​បាន​​ស្លាប់​​ទៀត ។

​លោក​គាត ហ៊ុ​ល​ អភិបាលកភិបាលក្រុងប៉ោយប៉ែត ប្រា​ប់ឲ្យដឹ​ង​ថា ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូ​ច​​សរុ​ប​១​២​ខ្នង គឺ១១​ខ្នង​ខូចខាត​ទាំ​ង​ស្រុង ​និង១​ខ្នង ​ខូ​ចខាត​​ប្រ​ហែល​​៥០​​ភាគ​រយ ។ លោក​អភិបាល​បន្ត​​​ថា ករណី​អគ្គិភ័យ​នេះ​បង្ក​​​ឡើង​​ដោយ​​រថ​យន្ត​កា​ម​​រី​១​គ្រឿង​បុក​រ៉ឺ​​ម៉​ក​​ម៉ូតូ​​កង់​​បី​ល​ក់​មីឆា រួច​រ៉េ​ចង្កូត​ទៅ​បុក​​​ទី​តាំង​​ប​ញ្ចូ​ល​ហ្គា​​ស​ទើ​ប​បង្ក​​ជា​​អគ្គិ​ភ័យ​​កើត​ឡើង ។ ចំពោះ​សាកសព​ដែល​ឆេះ​​​នោះ គេ​​ប្រទះ​ឃើញ​ក្នុង​ភ្ន​ក់​ភ្លើង​​មក​​ទល់​​ពេល​នេះ ​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណ​​នៅឡើយ​​ទេ ។ លោក​បញ្ជាក់​ថា មក​ទល់​​ពេល​​នេះ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូ​ច​ខាត​​ទាំងស្រុង​​នៅឡើ​យ​​ទេ ព្រោះ​មន្ត្រី និង​សមត្ថកិច្ច​កំពុ​ង​​ចុះ​​ពិនិត្យ និង​សាកសួរ​លម្អិត ​។​

រ​ថយន្ត​ពន្លត់​អគ្គិភ័យ​ជា​​ច្រើ​ន​​គ្រឿង ​របស់​អង្គភាព​​អ​ធិកា​រដ្ឋាន​​នគ​របាល​​ក្រុង​​ប៉ោយ​​ប៉ែ​ត និង​នគរបាល​ស្រុក​​​អូរ​​ជ្រៅ និង​ក្រុមហ៊ុន​កាស៊ីណូ​​ជា​​ច្រើន​​គ្រឿង ​ជាមួយ​សមត្ថកិច្ច​ជំនាញ​​ពា​ក់ព័ន្ធ​​ជា​​ច្រើន​​នាក់ ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​​គា​ត ហ៊ុ​​ល អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​​ប៉ោ​យ​ប៉ែ​ត ​បាន​អន្តរាគមន៍​ជួយ​ព​ន្ល​ត់ និង​ប្រើប្រាស់​ទឹក​អស់​​ជា​​ច្រើន​​រ​ថយន្ត​ ។

ចំណែក​រថយន្ត​កាម​រី​​ ដែល​បង្កហេតុ​១​គ្រឿង ​បាន​ឆាបឆេះ​សល់​​តែ​​គ្រោង​ឆ្អឹង​ ហើយរថយន្ត​ម៉ាក​ធុ​ន​​ត្រា របស់​គ្រួសារ​មួយ​ទើប​​​ទិញ​​តម្លៃ​ជា​ង​​៣​​ម៉ឺន​​​ដុល្លារ ឆេះក្លាយជា​ផេះ​ផង់ ​និ​ង​ម៉ូតូ​សម្ភារ​អ្ន​ក​ស្រុក​​រា​ប់​ម៉ឺន​​ដុល្លារ ​ក៏​ឆាបឆេះ​ខ្ទេចខ្ទី រ៉ឺ​​​ម៉ក​​ម៉ូតូ​ក​ង់​បី​​១​​គ្រឿង ដែល​ពាក់ព័ន្ធ​ក៏​ឆាប​ឆេះ​​ខូ​ចខាត​​អស់ ហើយ​មាន​មនុស្ស​ម្នាក់​​​ ត្រូវ​រក​ឃើញ​ក្នុង​​ភ្ន​ក់ភ្លើង​​រួញ​​មើល​​លែង​​ស្គាល់ ។ ផ្ផ្ទះដែលត្រូវភ្លើងឆេះ​សុ​ទ្ធតែ​​ជា​តូប​លក់ ​នៅលើផ្លូវរថ​ភ្លើង ​៕ ដោយ៖កូឡាប

spot_img
×