Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុំថ្ម​មានជីវិត ៖ ចេះ​លូតលាស់​ធំ​ឡើង និង​មាន​ចលនា ពេល​អ្នកវិទ្យាសាស្ត្រ​អារបំបែក​វា ទើប​ដឹង​រឿង​នឹកស្មាន​ពុំ​ដល់​

spot_img

​លើ​ពិភពលោក​នេះ មានរឿង​ច្រើន​ដែល​វិទ្យាសាស្ត្រ​បកស្រាយ​ពុំបាន ហេតុ​នេះ​ឯង​ធ្វើឲ្យ​គេ​ងាក​ទៅ​ជឿ​លើ​អា​រុក​អារក្ស​អ្នកតា​។ ជា​អាទិភាព​ដូចជា​រឿង​ដុំថ្ម​នៅ​ប្រទេស រ៉ូ​ម៉ានី (Romania)​។​

​នៅ​ទីនោះ​មាន​ដុំថ្ម​មាន​ជីវិត​ដែល​ហៅថា Costeti, ហើយ​ប្រជាជន​នៅ​តំបន់​ហៅថា Trovants, ចំណែក​អ្នកវិទ្យាសាស្ត្រ​នា​តំបន់​បានត្រឹមតែ​លើកឡើងថា ដុំថ្ម​នេះ​ជាការ​គួបផ្សំ​រវាង​ស៊ីម៉ង់ត៍ និង​ក្រួស​។ ដុំថ្ម​ទាំងនេះ​ត្រូវបាន​ចាត់ទុក​ថា “​ផលិតផល​” នៃ​ការរញ្ជួយ​ដី​កាលពី ៦​លាន​ឆ្នាំមុន ហើយ​ដោយ​រូបភាព​ចម្លែក​ប្លែក​ខុស​គេ​របស់​វា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិទ្យាសាស្ត្រ​។​

​ដុំថ្ម​ទាំងនេះ​អាច​ធំ​ឡើងៗ វា​ប្តូរ​រូបភាព​ទ្រង់ទ្រាយ​ក្រោយ​ពេល​ភ្លៀង​ម្តងៗ​។ ម្យ៉ាងទៀត វា​នៅ​បាន​បន្ត​បង្កើត “​កូនចៅ​”​។ ដុំថ្ម​ខ្លះ​ដែល​មាន​ទំហំ ២-៣​ម៉ែត្រ តែ​ក្រោយ​ពេល​ភ្លៀង វា​រីក​ដល់​ទៅ​១០​ម៉ែត្រ​ឯណោះ​។​

​ខាងលើ​វា​ជា​រឿង​ចម្លែក ប៉ុន្តែ​ប្រការ​ដែល​ពលរដ្ឋ​នៅ​តំបន់​មាន​ការភ័យខ្លាច គឺ​ដោយសារ​វា​ចេះ​មាន​ចលនា ទោះបី​ពុំមែន​ជា​ការ​រត់​តែ​វា​គឺ​ពិត​ជា​ចលនា​មែន ហើយ​អ្នកវិទ្យាសាស្ត្រ​មុននេះ​ក៏​បាន​សាកល្បង​បកស្រាយ​ថា ដោយសារ​ដុំថ្ម​នេះ​វា​រីក​មាឌ ទើប​ធ្វើឲ្យ​គេ​គិត​ថា មាន​ចលនា​យ៉ាងនេះ​។​

​ក៏​មាន​ការបកស្រាយ​ផ្សេងទៀត អំពី​បាតុភាព​ដុំថ្ម​ធ្វើ​ចលនា ៖ មូលហេតុ​ទាក់ទង​ដល់​មេដែក​របស់​ផែនដី​, ខ្លះទៀត​ថា ចេញពី​អានុភាព​អាថ៌កំបាំង​របស់​ប្រជុំ​ជននេះ​។​

​ចុង​ក្រោយ​ដើម្បី​មាន​បំណកស្រាយ​សមស្រប ពួក​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​អារ​បំបែកចេញ​ដុំថ្ម​នោះ ហើយ​គេ​រកឃើញ​ថា ដុំថ្ម​ទាំងនេះ​កើតឡើង​ពី​ស៊ីម៉ង់ត៍ និង​រ៉ែ​អំបិល ម្យ៉ាងទៀត វា​ក៏​មាន​ជា​ស្រទាប់ៗ​សម្រាប់​សម្គាល់​អាយុ​លូតលាស់​ដូច​ជា​ដើមឈើ​។ ទទឹម​នោះ​អាស្រ័យ​ដោយ​សមាសធាតុ​បង្កើត​វា​មាន​រ៉ែ​អំបិល ដែល​ជា​ហេតុ​បង្ក​ឡើង​នូវ​បាតុភាព​”​ដុំថ្ម​ហើម​” ក្រោយ​ពេល​ភ្លៀង​។​

​ឆ្នាំ ២០០៤ រ៉ូ​ម៉ានី បាន​បង្កើត​សារមន្ទីរ Trovants ដើម្បី​ការពារ​ដុំថ្ម​ទាំងនេះ​។ តែ​ក្រោយមក​ពួក​អ្នកវិទ្យាសាស្ត្រ​ក៏​បាន​រកឃើញថា ដុំថ្ម​ទាំងនេះ​ពុំ​មែន​តែ​នៅ​រ៉ូ​ម៉ានីទេ វា​មាន​នៅ រុស្ស៊ី កា​ហ្សាក់​ស្តង់ កុង​ហ្គោ និង​សាធារណរដ្ឋ ឆែក​។​

​ទោះយ៉ាងណា ការ​ដែល​វា​ហើម​ឬ​លូតលាស់ គេ​អាច​បកស្រាយ​បាន​ចំពោះ​រូបភាព​រីក​មាឌ​ក្រោយ​ពេល​ភ្លៀង​របស់​វា ប៉ុន្តែ​ទាស់​ត្រង់​មូលហេតុ​ថ្ម​ទាំងនោះ​ចេះ​តែ​ធំ​ឡើងៗ ហើយ​មាន​ចលនា​បន្លាស់​ទីនោះ នៅ​ពុំ​មាន​ការបកស្រាយ​ពន្យល់​អាច​ទទួលយកបាន​នៅឡើយ​ទេ​។ ដូច្នេះ​ប្រសិនបើ​ប្រិយមិត្ត​ណាមួយ​មាន​ឯកសារ​ដែល​ស្រាយ​បញ្ជាក់​រឿងនេះ សូមមេត្តា​ជួយ​ចែករំលែក​ផង បំណង​ការយល់ដឹង​រួម​របស់​សង្គម​៕ សូ​យ​ន​

spot_img
×