Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ថ្វាយ​មហាព្រះ​រាជ​កុសល​ខួ​បទី៧ឆ្នាំ ការយា​ង​ចូ​លព្រះ​​ទិវ​ង្គតព្រះ​មហាវីរ​ក្សត្រ​

spot_img

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានផ្សព្វផ្សាយព័ត៌មានថា នាវេលាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុ​ជា

និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម​ង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំ​ផុ​ត ក្នុងព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ​ការយាង​ចូលព្រះ​ទិវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវ​ររាជ​បិតាឯ​ករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ​ជា​ទីគោរព​សក្កា​រៈដ៏ខ្ពង់ខ្ពស់បំផុត នាបរិវេណព្រះវិហា​រ​ព្រះកែវ​មរតក ព្រះបរមរាជវាំង ដោយមានការយាងអមដង្ហែដោយ ​ព្រះ​រាជវង្សា​នុវង្ស​ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​ នាម៉ឺនសព្វមុខមន្រ្តី ។

១៥ តុលា ២០១២ – ១៥ តុលា ២០១៩ សូមថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុង​ឋា​នព្រះ​បរ​មសុខកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ កូឡាប

spot_img
×