Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចព្រ​មាន​កំណ​ត់ពន្ធថ្មី លើទំនិ​ញចិ​នតម្លៃ ១៥៦ពាន់លានដុល្លារ បើកិច្ចចរចាមិនស​ម្រេច​បានមុ​ន​ថ្ងៃ ១៥ ខែធ្នូ

spot_img

រដ្ឋមន្រ្តីរតនាគារអាមេរិច​លោ​ក Steven Mnuchin បានធ្វើការព្រមានចិនថានឹ​ង​កំណត់​ពន្ធថ្មី លើទំនិ​ញនាំចូ​លពីចិ​ន ដែលមា​នតម្លៃ​ ១៥៦ពាន់លានដុល្លារ ប្រសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរ​វា​ងប្រ​ទេស​ទាំងពីរ មិនអាចបញ្ចប់មុនថ្ងៃទី ១​៥ ខែធ្នូបាននោះទេ។

លោកបានថ្លែងថា លោ​កសង្ឃឹ​មថា កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិច និ​ងចិន នឹងត្រូវព្រមព្រៀងគ្នានាពេលចុង​ប​ញ្ចប់​។

កាលពីថ្ងៃសុក្រកន្លង​ទៅ​នេះ ប្រធានាធិបតីដូណា​ល់​ ត្រាំ​ បានប្រកាសពន្យារពេលដំឡើ​ង​ពន្ធ​ពី ២៥ ទៅ ៣០ភាគរយ លើទំនិ​ញនាំចូ​លពី​ចិន ដោយសារតែប្រទេសទាំង​ពី​រ កំពុងតែធ្វើការ​ចរចាពាណិជ្ជកម្ម​។

លោកដូណាល់ ត្រាំ បាននិយាយថា អ្នកចរចាបានសម្រេចកិច្ចព្រមព្រៀងមួយ ​រួ​មមានការបង្កើនទិញផលិផល​ក​សិក​ម្ម ​ដោះស្រាយបញ្ហាសេវាក​ម្ម​ហិរញ្ញ​វត្ថុ និងការលួចបច្ចេកវិ​ទ្យា​។

លោក​ត្រាំ បាននិយាយថា “ពួកយើងបានមកដល់ដំណាក់កាល​ព្រ​មព្រៀង​គ្នា ដែលនឹងសរសេរលើ​ក្រ​ដាស​។” លោកបន្ថែមថា អ្នកចរចារនឹង​ធ្វើកា​រពិ​ភាក្សា លើដំណា​ក់បន្ថែ​មភ្លា​ម នៅពេលកិច្ចព្រមព្រៀងនេះត្រូ​វបា​នកត់ត្រា​លើក្រដា​ស។​

លោកក៏បានថ្លែងថា លោ​ក​ប្រហែលនឹងធ្វើការចុះហត្ថលេខាលើកិ​ច្ចព្រម​ព្រៀង ពាណិជ្ជ​កម្ម​ជាមួយនឹង​ប្រធានាធិ​បតី​ចិន ស៊ី ជិនពីង នៅក្នុ​ងកិច្ច​ប្រជុំកំពូ​លអ​ង្គការស​ហប្រ​ជាជាតិ នៅក្នុងប្រទេសឈីលី ក្នុ​ងខែធ្នូខាងមុខ។

ទោះ​យ៉ាងណា​ មន្រ្តីចិនមានការប្រុងប្រយ័ត្ន ក្នុង​ការថ្លែងចំពោះលទ្ធផលនៃ​កិ​ច្ចច​រចា ដោយពួកគេគ្រាន់តែអះអា​ង​ថា ​កិច្ចប្រជុំរវាងប្រទេ​សទាំ​ង​ពីររី​កចម្រើ​ន។

កាលពីសប្តាហ៍មុន មន្រ្តិអាមេរិចក៏បានព្រមាន​ថា​ ការយកពន្ធនាំចូលលើមុខទំនិញ​ផ្សេ​ងៗ​ទៀត របស់ចិន នៅតែស្ថិតក្នុងជម្រើសដ​ដែ​ល៕​

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×