Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះមហា​វីរ​ក្ស​ត្រ ព្រះបរមរត​ន​កោដ្ឋ គម្រប់ខួ​ប៧ឆ្នាំ

spot_img

ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ​ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ​នាព្រឹកថៃ្ងអង្គារ៍២រោច ខែអស្សុជ ឆ្នាំកុ​រ ​ឯក​ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលាខេត្តស្វាយរៀង បានដឹកនាំ មន្រ្តីរាជការ មន្ទីរ-អង្គភា​ព​ជុំវិ​ញខេត្ត កងកម្លាំងប្រដាប់អាវុ​ធ​ លោកគ្រូអ្នកគ្រូ មេឃុំ ចៅសង្កាត់សរុបចំនួន៥០០​នាក់ ចូលរួមគោរពព្រះវិ​ញ្ញាណ​ក្ខន្ធគម្រប់ខួប​៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្ត​ម​ សីហនុ បន្ទាប់ពីព្រះអង្គយាងចូលទិវ​ង្គ​ត ​កាល​ពីថ្ងៃ​ទី១៥ តុលា ឆ្នាំ២០១២ និងបានរាប់បាត្រ​ប្រគេនព្រះសង្ឃចំនួន៩អ​ង្គ​ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញា​ណ​ក្ខន្ធ ព្រះករុណា សម្តេចព្រះបាទ នរោ​​ត្ត​មសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះក​រុណា ព្រះបរ​មរត​នកោ​ដ្ឋ។

បន្ទាប់ពីព្រះសង្ឃជយន្តោ​ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ ​ក​ងកម្លាំ​ងប្រដា​ប់អា​វុធ ទាំងអស់បានអញ្ជើញគោរព​ព្រះ​វិ​ញ្ញាណ​ក្ខន្ធ ព្រះករុណា ព្រះបរម​រ​តនកោដ្ឋ បន្ទាប់មកលោកប្រធា​ន​មន្ទី​រធ​ម្មការ និងសាសនាខេត្ត បានអា​ននូវព្រះរាជជីវប្រវត្តិ​ស​ង្ខេប របស់ព្រះករុណា ស​ម្តេចព្រះបាទ ន​រោត្តម សីហនុ ដោយមានខ្លឹមសារថា ព្រះអង្គទ្រង់ប្រសូត្រ ​នៅថ្ងៃ​អង្គា​រ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជ​ធា​នីភ្នំពេ​ញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២​៨​ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជ​នី​យកិ​ច្ច ទាមទារឯករាជ្យបានទាំងស្រុ​ង ពីអាណានិ​គ​មបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ បន្ទាប់មកព្រះអង្គជាព្រះប្រមុខ​រ​ដ្ឋ ព្រះអង្គមានស្នាព្រហស្ថ​ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេ​សជា​តិ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

សមិទ្ធផលទាំងនោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ ម​ន្ទីរពេ​ទ្យមិ​ត្តភាពខ្មែ​រសូវៀត រោងចក្រចំរា​ញ់​ប្រេង​កាត រោងចក្រស្រាបៀរ​ រោងចក្រដំឡើងត្រាក់ទ័រ និង រថយន្តធំ រោងចក្រស្ករស រោងចក្រវាយ​នភណ្ឌ រោង​ចក្រក្រ​ចៅ រោងចក្រស៊ីម៉ងត៍ រោងចក្រកែវ រោងចក្រក្តារបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន ​រោងច​ក្រត្រីខ​ប្រអប់ រោងចក្រផលិតជ័រ​កៅ​ស៊ូ រោងចក្រវារីអគ្គិ​ស​នី និង សមិទ្ធផលច្រើ​នទៀត នៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡា​យ ស្ពា​នថ្នល់​ជាដើ​ម។ ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រ​ហា​រ មិនស្របច្បាប់មួ​យ នៅភ្នំពេញ គឺជារដ្ឋប្រហារយោធាដែ​ល​មាន​លន់​ នល់ ជាមេខ្លោងនៅថ្ងៃ​អង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។

ព្រះអង្គបានធ្វើព្រះរាជមាតុភូ​មិនិ​វត្តន៍ មកកាន់រាជធា​នី​ភ្នំពេញ​វិញ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្ល​ប់សម្រាប់ប្រជារាស្រ្ត រហូ​តដល់ព្រះអង្គយា​ង​ចូល​ព្រះទិវង្គត នៅវេលាម៉ោង១ និង ២០នាទី យប់រំលងអធ្រាត្រ ម៉ោងនៅ​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយ​ក្នុង​ក្រុ​ងប៉េកាំង ប្រទេ​សចិន​ ក្នុង​ព្រះជ​ន្ម៩០ព្រះវស្សា ដោយព្រះ​ជរាពា​ធ។

លោក អភិបាលខេត្ត ព្រមទាំងអ្នកចូលរួម ក៏បា​នប្រ​គេន​សាដក និងបច្ច័យ ដល់ព្រះ​សង្ឃ៩​អង្គ ដើម្បីថ្វា​យព្រះរា​ជកុ​សល​ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុ​ណា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯ​ករា​ជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ​ ​ព្រះក​រុណា ព្រះ​បរមរតនកោដ្ឋ៕ ដោយ៖ វ៉ៃ​កូ

spot_img
×