Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារ​ព័​ត៌មាន​ចំនួន ២នាក់ ត្រូវបានឃាត់ខ្លួនពាក់​ព័ន្ធ​នឹ​ងក​រណី​កំហែង​យក

spot_img

កំពង់ធំ៖ អ្នកសារ​ព័​ត៌មាន​ចំនួន ពីរនាក់ពាក់​ព័ន្ធ​នឹ​ងក​រណី​កំហែង​យក ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩។

កងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ​ ដឹកនាំដោយលោក វរសេនី​យ៍​ត្រី ​ផុន សុផល នាយការិយាល័យបទល្មើ​សព្រ​ហ្មទ​ណ្ឌ​ និងមានការសម្របសម្រួ​ល​ពីលោ​ក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា​ដំបូ​ងខេ​ត្ត បានចុះស្រាវជ្រាវស៊ើបអង្កេតឈានដ​ល់​ការ​ឃាត់ខ្លួ​នជ​នសង្ស័​យពីរ​នាក់ ជាអ្នកសាព័ត៌មានឈ្មោះ ​ទឹម អូន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអណ្ដាត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឈ្មោះ គង់ សុផាន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័​យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិត្បែងលើ​ ​ឃុំបឹង​ល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនសង្ស័យទាំងពីរនា​ក់​ខាងលើ ត្រូវបានកងរាជអាវុធហត្ថ​ខេ​ត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ​ដើ​ម្បីចា​ត់ការតាមផ្លូវច្បាប់៕ដោយ៖កូឡាប

spot_img
×