Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុ​នផ្តើ​មធ្វើការ​ស្វែង​រកទ្រ​ង់ទ្រា​យធំ ក្រោយព្យុះទីហ្វុងផ្តាច់ជីវិតមនុស្ស​ជិ​ត ៥០នាក់

spot_img

ប្រទេសជប៉ុនចាប់ផ្តើមធ្វើការសង្រ្គោះ និង​ស្វែងរក​ទ្រង់ទ្រា​យធំ ក្រោយពេលព្យុះទីហ្វុ​ង​ Hagibis បានបោកបក់លើប្រទេ​ស​នេះ ​បណ្តាលឲ្យមានគ្រោះទឹកជំ​ន​ន់ និងការរអិលបា​ក់​ដី និងបានបំផ្លាញអគា​រ​ជាច្រើ​នខ្នង។

មនុស្សយ៉ាងតិច ៤៩នាក់បា​ន​ស្លាប់ និងជាង ២០០នាក់រងរបួស​ ខណៈមនុស្សយ៉ាង​តិ​ច ១៤នាក់កំពុងបាត់ខ្លួន។​​​

​ក្រុម​សង្រ្គោះប្រ​មាណ ១១០.០០០សែននាក់បានចូលរួមក្នុង​ប្រ​តិបត្តិ​កា​រ រួមមានប៉ូលីស ​១៣.០០០នាក់ ក្រុមពន្លត់អគ្គិភ័យ ៦​៦.​០០០នាក់ និងកងកម្លាំង ៣១.០០០នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធាន​គ​ណៈរ​ដ្ឋមន្រ្តី​ជប៉ុ​ន លោក Yoshihide Suga ថ្លែងក្នុងសន្និសិទសារព័​ត៌​មាននៅថ្ងៃចន្ទម្សិលមិញនេះ។

មនុស្សចំនួ​ន ២៣០.០០០នាក់ត្រូវបានជម្លៀសចេញ​ពី​ផ្ទះ​​សម្បែ​ងពួកគេ មុនពេលការធ្វើដំណើរម​ក​ដ​ល់របស់​ព្យុះ​។ រហូតមកដល់ថ្ងៃចន្ទម្សិលមិ​ញនេះ ផ្ទះសម្បែងច្រើនជាង ៨​៤.០០០ខ្នងនៅក្នុងទីក្រុ​ង​តូក្យូ ភាគខាងជើង​ជ​ប៉ុន និងតំបន់ភ្នំ ​មិន​មាន​អគ្គិសនី​ប្រើប្រា​ស់នោះ​ទេ។

សូមបញ្ជាក់ថា Hagib​is គឺជាព្យុះដ៏អាក្រក់បំផុតដែល​បា​នវា​យប្រហា​រ មកលើប្រទេសជប៉ុន ​ក្នុងរយៈ​ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×