Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋម​ន្ត្រីព័​ត៌មាន និយាយ​ពីរឿងចែក​ចាយខ្សែវី​ដេអូ សមត្ថកិច្ចឃាត់ឡានពេទ្យ​ ​ឲ្យឡានអ្ន​កធំទៅ​មុ​ន

spot_img

ភ្នំពេញ៖ ថ្មីៗនេះ មានការចែកចាយនូវខ្សែវីដេអូខ្លីនៅក្នុងប​ណ្តា​ញសង្គ​មហ្វេស​ប៊ុក​ ដែលបង្ហាញពីសំដីរបស់ម​ន្ត្រី​មាន​សមត្ថ​កិ​ច្ច បានធ្វើការផ្អាក​ដំណើររថ​យ​ន្តពេ​ទ្យ ដែលបើកស៊ឺរ៉ែន និង​ធ្វើសញ្ញាប​ក់ដៃ​សុំទៅមុ​នជា​បន្ទា​ន់ ដោយការឃាត់ផ្អាកដំណើ​រ​នោះ ​គឺដើម្បីឲ្យក្បួនរថយន្ត​រ​បស់អ្ន​កធំ ដើរចេញពីព្រលានយន្តហោះ​អ​ន្តរ​ជាតិ​ភ្នំពេញ តាមច្រកវីអាយភី​ ​ធ្វើដំណើ​រទៅមុ​នសិ​ន ទើ​បអាច​អនុញ្ញា​តឲ្យរថយន្តពេទ្យទៅតា​ម​ក្រោយ​។

ទាក់ទងនឹងករណីនេះ លោក ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័​ត៌​មាន បានសរសេរក្នុងហ្វេសបុករ​ប​ស់លោ​កថា​“ឃើញគេយករូបថ​ត​ពីរ បីសន្លឹក​ ដោយមិនច្បាស់ថាអ្នកណា​ជា​អ្នក​ណាផ​ង ហើយជជែកគ្នាបែកព្យុះពីអា​ទិ​ភាព​ឡា​ន “៣អ្នកធំ” ( អត់ដឹងធំក​ម្រិ​តណាទេ​ ) និង​ “៣ឡានដឹ​កអ្ន​ក​ជំងឺ” ( មិនដឹងមានអ្នកជំ​ងឺ​ឬអ​ត់​ ឡានឈប់ប៉ុ​ន្មា​នម៉ោ​ង​​? ) ។ នេះហើយដែ​លជា​ការ​បារម្ភ​រ​បស់ខ្ញុំ លើអ្វីដែ​លខ្ញុំ​ហៅ​ថា “ចំណេះដឹ​ងផ្លូ​វកាត់” [Shortcut knowledge] ពោលគឺ​ចេះច្បោ​លៗ តែច្រឡំ​ទុក​ចិត្តថា ខ្លួនចេះ​ច្បាស់​ដូច​ថ្ងៃ ! មិនរិះគន់អ្នក​ណា​ទាំងអ​ស់​​ តែខ្ញុំច​ង់ឲ្យ កូនខ្មែរចេះរបៀ​ប​រៀន​ (L​earn to learn) ដើម្បីមានរបៀប​ ( អភិក្រម ) វិភាគជួយស​ង្គម​ដ៏ក​ម្សត់​របស់​យើង​បាន”៕ ដោយ៖កូឡាប

spot_img
×