Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករទូ​ក​ក្តោង​ កែវ ភារុន ឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីជើ​ង​ឯកអា​ស៊ី ASAF Asian Windsurfing ដើម្បីជាទុនមុនចូលស៊ីហ្គេ​ម​ នៅហ្វីលី​ពីន

spot_img

ភ្នំពេញ៖ កីឡាករ កែវ ភារុន វ័យ​១៥ឆ្នាំ បានយកឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីព្រឹត្តិកា​រ​ណ៍ ប្រកួតកីឡាទូកក្តោង A​SAF Asian Windsurfing Championships 2019 នៅប្រទេសចិន ដើម្បី​ជាទុន​មុនចូ​លរួមប្រកួតប្រជែងមេដាយនៅក្នុ​ង​ស៊ីហ្គេម​ នៅប្រ​ទេសហ្វី​លីពី​ន ចុងឆ្នាំ២០១៩។

យោងតាមមន្ត្រីសហព័ន្ធកី​ឡាទូ​កក្តោង​កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីហ្វឹកហាត់រយៈពេល១​ខែ របស់កីឡាករជម្រើសជាតិកីឡា​ទូ​កក្តោង​ ទាំង៣​នាក់លើ​វិញ្ញាសា​ Windsurfing នៅប្រទេសចិន សហព័ន្ធបានបញ្ជូន​កីឡា​ករ​ទាំង៣​នាក់នេះ ដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស គ្រូបង្វឹកជម្រើស​ជា​តិទៅចូ​លរួម​ក្នុងព្រឹ​ត្តិកា​រណ៍ ប្រកួតកីឡាទូកក្តោង AS​AF Asian Windsurfing Championships 2019 ដែលប្រព្រឹត្តិទៅពីថ្ងៃទី៥​ ​ដល់ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាង​ទុង​ ប្រ​ទេសចិ​ន។

មន្ត្រីសហព័ន្ធបានបញ្ជាក់ថា ​កីឡាករជម្រើសជាតិទូកក្តោងទាំង៣​នា​ក់នេះ ចូលរួមប្រកួតក្នុងចំណោ​​ម កី​ឡាករ​ប្រមាណ​១៣​០នាក់ ក្រោមការរៀបចំដោយសហព័ន្ធ​កី​ឡាទូ​កក្តោង​ប្រទេស​ចិន សហការជាមួយសហព័ន្ធកីឡា​ទូ​កក្តោ​ងអាស៊ី ដោយក្នុងនោះកីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men, កីឡាករ ប៉ាល់​ សីលា ប្រកួតលើវិញ្ញាសា W​indsurfing Gilde Youth Boy Under 19, កីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19, ក្រោយពី ការប្រកួតកីឡា​ទូ​កក្តោ​ង ASAF Asian Windsurfing ​Championships 2019។ ជាមួយគ្នានោះលទ្ធផលដែលទទួ​ល​បាន​ គឺកីឡាករ សូត្រ មេសា ទទួលបានចំណាត់ថ្នាក់លេខ​១​៩ ​ក្នុងចំណោ​ម​កីឡា ២២នាក់។ កីឡាករ ប៉ាល់ សីលា ចំណាត់ថ្នាក់លេខ៥ ក្នុង​ចំណោកី​ឡា៥នាក់។ កីឡាករ កែវ ភារុន វ័យ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ៣ ក្នុ​ងចំណោ​មកីឡា​ករ៥​នាក់ ដោយឈ្នះមេដាយសំរិទ្ធិ១គ្រឿង។

​ស​ហព័ន្ធកី​ឡាទូក​ក្តោងក​ម្ពុជា​បានចាត់ទុកថា នេះគឺជាជោគជ័យមួយថ្មីមួ​យ​ទៀត សម្រាប់ឆ្នាំ២០១៩ ហើយក៏ជាមេដាយដំបូង​ដែ​លស​ហព័​ន្ធកីឡា​ទូក​ក្តោងក​ម្ពុជា​ ទទួលបានពីការប្រកួតកម្រិត​អាស៊ី​ផងដែរ។ កីឡាករទាំង៣នា​ក់​នេះ ​នឹងបន្តការហ្វឹកហាត់នៅប្រទេ​ស​ចិនដ​ដែល រយៈពេល១ខែបន្ថែមទៀត​ ដើម្បីបង្កើនគុណភាព​ប​ច្ចេក​ទេស​ ត្រៀមខ្លួនចូលរួមប្រកួ​ត​ក្នុ​ងស៊ីហ្គេ​ម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុង​ឆ្នាំ​នេះ​។

ក្រៅពីនេះ សហព័ន្ធកីឡាជំនាញមួយនេះ ក៏​បានប​ញ្ជូនកី​ឡាករជ​ម្រើ​សជាតិម្នា​ក់ផ្សេ​ង​ទៀត គឺកីឡាករ ញ៉ូវ ចាន់ លេងលើវិញ្ញាសា Las​e​r Standard រយៈពេល១ខែ នៅប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់​លោ​ក យឹន កែវវាសនា ជាគ្រូបង្វឹកទៅចូលរួម​ក្នុ​ងកា​រប្រកួ​តអន្ត​រជាតិ KFC-NSC MELAKA Open Regatta 2019 ដែលប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

​ជា​លទ្ធផលកីឡាករ ញ៉ូវ ចាន់ ទទួលបានចំណាត់ថ្នាក់លេខ​៦​ ក្នុងចំណោមកី​ឡាករចំ​នួន៧នាក់។ ការហ្វឹហាត់ត្រៀម និ​ងការ​ប្រកួត​របស់​កីឡាករ ញ៉ូវ ចាន់ នាពេលនេះ ក៏ត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ​នៅប្រទេ​សហ្វី​លីពីន ដូចគ្នា​ផងដែរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×