Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់កម្ពុជា នឹងជួបប្រកួតជាមួយក្រុមអ៊ីរ៉ាក់ នៅល្ងាចថ្ងៃនេះ

spot_img

ភ្នំពេញ៖ នៅល្ងាចថ្ងៃ​ទី១​៥ខែ​តុលានេះ ក្រុមបាល់ទាត់កម្ពុជា ​នឹង​ជួបប្រ​កួតជា​មួយ​ក្រុមជម្រើស​ជាតិអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិអូ​ឡាំ​ពិក​ ដែល​ស្ថិត​នៅក្នុងការប្រកួតក្នុងពូល ​C​ ជុំទី២ FIFA World Cup។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ លោ​ក Felix G.Dalmas គ្រូបង្គោលជម្រើសជាតិក​ម្ពុ​ជា នៅ​តែប​ង្ហាញនូ​វទ​ស្សនៈវិ​ស័យ ក្នុងការអភិវឌ្ឍវិស័យកីឡាបា​ល់​ទាត់​កម្ពុជា ទៅមុខ​ជានិច្ច បើទោះបីជាក្រុមកម្ពុជាបាន​ឆ្ល​ងកាត់​ការប្រកួតកន្លងទៅចាញ់ម្ចាស់ផ្ទះ ​អ៊ី​រ៉ង់​ ១៤ទល់០ ហើយបន្តជួប​ក្រុមជម្រើស​ជាតិអ៊ីរ៉ាក់ដែលសុទ្ធសឹងជាក្រុមខ្លាំងនៅអាស៊ីក៏ដោយ។

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​រូ​បនេះ អះអាង ក្រុមកម្ពុជាបានត្រៀមខ្លួនរួ​ច​រាល់​សម្រាប់​ជួបជា​មួយក្រុម​អ៊ីរ៉ាក់ ហើយលោកមើលឃើញថា ក្រុ​ម​អ៊ីរ៉ាក់​ជាក្រុម​មួយខ្លាំង នៅក្នុងចំណោមក្រុមខ្លាំងៗនៅក្នុ​ង​ទ្វីបអា​ស៊ី ​ហើយកីឡាករអ៊ីរ៉ាក់មា​ន​គុណភា​ពប​ច្ចេកទេ​សល្អ ជាមួយនឹងកាយសម្បទាល្អដែរ​ ​ប៉ុន្តែទោះ​យ៉ាងនេះ​ក្តី ក៏ក្រុ​មកម្ពុជា នឹងប្រឹងប្រែងឲ្យអស់ពីស​ម​ត្ថភាព។ លោក Felix បន្ថែមថា កីឡាករជម្រើស១១នាក់ ដំ​បូ​ងរប​ស់អ៊ីរ៉ា​ក់ ជាពិសេសគឺខ្សែប្រយុទ្ធសុទ្ធ​តែ​មាន​គុណភាព​ខ្ពស់ៗ ដែលលេងនៅក្នុងលីគកំពូ​ល​ទ្វីប​អឺរ៉ុ​ប។ ពេលនេះកម្ពុជាត្រូវជួបជាមួយក្រុ​ម​ខ្លាំងៗ ខុសពីការប្រកួតកន្លងទៅ​ ប៉ុន្តែយើងនៅតែប្តេជ្ញាចិត្តខ្ពស់​ ​ក្នុង​ឆន្ទៈអ​ភិវឌ្ឍវិស័យកីឡាបាល់​ទាត់ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត ​ដោយវិ​ធីតែមួ​យគត់ គឺយើងត្រូវតែខិតខំប្រកួ​ត​ប្រជែង​ ក្រោក​ឡើងប្រ​យុទ្ធជា​មួយពួកគេ ហើយប្រសិនបើយើងអង្គុយចាំតែ​កា​រពារ ដែលនោះមិនមែនជាគោលដៅនៃការ​អ​ភិវឌ្ឍ​នោះឡើយ​។

លោក Strichko Katanetch គ្រូជម្រើសជាតិអ៊ីរ៉ាក់ថ្លែងដែ​រ​ថា លោកបានផ្តល់ដំបូន្មានដល់​កី​ឡាករ​របស់​លោកថា​ មិនត្រឹមតែប្រមូលអារម្ម​ណ៍​ខិត​ខំប្រកួ​តឲ្យបា​នល្អត្រឹម​១០០%ប៉ុណ្ណោះទេ គឺត្រូវតែបង្កើនការលេង​ រហូត​ដល់​១២០%ឯណោះ ពីព្រោះថាលទ្ធផលដ៏អាក្រក់​មួ​យវាអា​ចនឹ​ងកើត​ឡើង សម្រាប់ក្រុមរបស់លោ​ក​ដូចគ្នា ប្រសិនបើយើងធ្វើមិនបានល្អ​។​ វាជា​រឿងដ៏​លំបា​កមួយ ដែលក្រុមកម្ពុជាលេងជាមួយក្រុមខ្លាំ​ង​មួយនៅ​ក្នុងអា​ស៊ី។

លោកតែងតែរំលឹកជាញឹ​ក​ញាប់ដល់ក្រុម​រ​បស់ខ្លួ​នថា បាល់ទាត់វាអាចផ្លាស់​ប្តូ​រ និងអាចកើតឡើងនូវលទ្ធ​ផ​លមិ​នដូ​ចអ្វីដែ​លយើ​ងចង់បា​ន ដូច្នេះហើយយើងត្រូវប្រឹង​ប្រែ​ងឲ្យ​អស់ ពី​សមត្ថភា​ពដូចគ្នា ដោយការលើកឡើងបែបនេះ​ មិនមែនជាការបន្លាចកូ​ន​ក្រុមខ្លួ​នឡើយ​ ប៉ុន្តែជាការជំរុញ​ទឹ​កចិ​ត្តឲ្យមានស្មារតីខិតខំបន្ថែមទៀត ដើ​ម្បីដណ្តើ​មយ​កជ័យជម្នះឲ្យខាងតែបានសម្រាប់​កា​រប្រ​កួត​ ឲ្យស្របតាមគោលដៅដែ​ល​ចង់ឆ្ល​ងផុ​តជុំទី២នេះ ហើយបន្តសិទ្ធិឡើងទៅប្រកួតនៅជុំ​ទី​៣ទៀ​ត៕ដោយ៖បញ្ញាស័ក្តិ

spot_img
×