Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​អង្គការ UNIDO មាន​គម្រោង​អភិវឌ្ឍន៍ តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ហុង​គ្រី​៖ អគ្គនាយក​នៃ​អង្គការ UNIDO បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា លោក​ពិតជា​រីករាយ​ណាស់ ដែល​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​ន៍ និង​មាន​ផែនការ​នៃ​គម្រោង​ទាំងឡាយ ដែល​នេះ​ជា​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា កំពុង​តែមាន​កំណើន​ជាច្រើន ហើយ​តម្រូវការ​ក៏​កើនឡើង លើ​វិស័យ​អគ្គិសនី ការគ្រប់គ្រង​ទឹក​កខ្វក់ ជាពិសេស​ការជំរុញ​ន​យោ​បាយ​ឧស្សាហកម្ម ក៏ដូចជា​ការអភិវឌ្ឍ​ន៍ តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​។

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ហុង​គ្រី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Li Yong (​លី យ៉ុង​) អគ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ (UNIDO) ។

​ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជូន​អគ្គនាយក​អង្គការ UNIDO អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ប្រែក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងការ​គាំទ្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។ លោក លី យ៉ុង បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​ពិត​ជាមាន​កិត្តិយស ដែល​បាន​ជួប​សម្តេច​តេ​ជោ​នៅពេលនេះ ដែលជា​ឱកាស​អោយ​លោក​អាច​សម្តែង​ការគោរព និង​សម្តែង​ការគួរសម​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​លោក​បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០១៧ UNIDO និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា និង​បានចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​នូវ​ដំណើរការ​នេះ ដែល​បាន​វិវត្តន៍​ទៅមុខ​រលូន ជាពិសេស​ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា វិស័យ​ស្បៀង ឧស្សាហកម្ម និង​បរិស្ថាន ដែលមាន​សញ្ញា​ល្អជា​ពិសេស សម្រាប់​រដ្ឋាភិបាល​ចិន ជប៉ុន និង​ស្វី​ស ដែលមាន​ការគាំទ្រ​ទៅលើ​គម្រោង​ទាំងអស់នោះ​។

​លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា លោក​ចង់​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា លោក​បាន​ជួប​ជាមួយ​អភិបាល​នៃ​ទីក្រុង​សិន​ជិន ប្រទេស​ចិន ហើយ​ទីក្រុង​សិន​ជិន ចង់​សហការ​ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​គម្រោង​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ លោក​បាន​កោតសរសើរ ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គាំទ្រ​ដល់​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ផ្សេងៗ ដែល​បាន​សហការ​ជាមួយគ្នា​។

​លោក​បាន​សុំ​ការណែនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា តើ​អង្គការ UNIDO អាច​បន្ត​ជួយ​អ្វី​ខ្លះទៀត ដល់​ប្រទេស​កម្ពុជា​។​

​ក្នុងជំនួប​នោះ សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​អគ្គនាយក​អង្គការ UNIDO ដែល​បច្ចុប្បន្ន​អង្គការ​នេះ មាន​ដៃគូ​ជាច្រើន រួមទាំង​ដៃគូ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ថ្វី​ត្បិត​អង្គការ​នេះ​មាន​ដៃគូ​ច្រើន តែ​អ្វីដែល​សំខាន់ សម្តេច​ស្នើ​ឲ្យ​អង្គការ​នេះ ជួយ​ទៅលើ​គោលនយោបាយ​ពីរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​រួមមាន ​៖

​ទី​១) ធ្វើយ៉ាងណា​ជួយ​អភិវឌ្ឍន៍​គោលនយោបាយ​ផលិតកម្ម​អង្ករ ដើម្បី​នាំចេញ ។

​ទី​២) អនុវត្តន៍​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ហើយ​អង្គការ UNIDO ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​នេះ​។

​សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​សំខាន់ និង​ជា​ខេត្ត​ដែល​កំពុងតែ​ត្រូវការ​ការគាំទ្រ ដោយសារតែ​ខេត្ត​នេះ​កំពុង​ឆ្លង​ការ​ការអភិវឌ្ឍន៍ ជាពិសេស​ទៅលើ​វិស័យ​សេវា​ផ្សេងៗ​ទៀត ដោយសារ​កន្លងមកនេះ ខេត្ត​ព្រះសីហនុ បាន​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ និង​មានការ​អភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​ផង ធ្វើ​ឲ្យ​តម្រូវការ​ចាំបាច់ គឺ​ការគ្រប់គ្រង​នៃ​ទឹក​កខ្វក់ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា នៅពេល​ខាងមុខ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​យកចិត្តទុកដាក់ លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​ខេត្ត​មួយ​ដ៏​សំខាន់​ក្នុងការ​គាំទ្រ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ហើយ​អ្វីដែល​យើង​កំពុងតែ​យកចិត្តទុកដាក់ គឺ​ការកសាង​ផ្លូវ​ឡើងវិញ ដែល​នឹងត្រូវ​ចាយ​ថវិកា​ប្រមាណ​១៥០​លាន​ដុល្លារ ដើម្បី​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​លូ​ផងដែរ​។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​អង្គការ UNIDO បន្ត​ជួយ​ដល់​គម្រោង​អាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​បញ្ជាក់ថា នៅពេលនេះ​ចំនួន​នៃ​ការសាងសង់ នៅ​ខេត្ត​ព្រះសីហនុ មានការ​ច្រើនឡើងៗ ដូច្នេះ​តម្រូវការ​របស់​កម្ពុជា ត្រូវតែ​ផ្តល់​អាទិភាព​ជាពិសេស មិន​ត្រឹមតែ​ការគ្រប់គ្រង​ទឹក​កខ្វក់​ទេ គឺ​វិស័យ​អគ្គិសនី​ផងដែរ ដែល​កំពុងមាន​តម្រូវការ​កាន់តែច្រើន​នេះ​។

​លោក​អគ្គនាយក​នៃ​អង្គការ UNIDO បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ផងដែរ​ថា លោក​ពិតជា​រីករាយ​ណាស់ ដែល​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​ន៍ និង​មាន​ផែនការ​នៃ​គម្រោង​ទាំងឡាយ ដែល​នេះ​ជា​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា កំពុង​តែមាន​កំណើន​ជាច្រើន ហើយ​តម្រូវការ​ក៏​កើនឡើង លើ​វិស័យ​អគ្គិសនី ការគ្រប់គ្រង​ទឹក​កខ្វក់ ជាពិសេស​ការជំរុញ​ន​យោ​បាយ​ឧស្សាហកម្ម ក៏ដូចជា​ការអភិវឌ្ឍ​ន៍ តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​។ លោក​ក៏បាន​បញ្ជាក់ថា លោក​គ្រោង​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​នៅ​ឆ្នាំក្រោយ និង​ចង់​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​លោក​សន្យា​នឹង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ពី​ប្រទេស​ចិន ពិសេស​ពី​ខេត្ត​សិន​ជិន​តែម្តង ដើម្បី​ផ្សាភ្ជាប់​ជាមួយនឹង​ការអភិវឌ្ឍន៍​កម្ពុជា​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×